ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសផ្តល់ជំនួយយោធាបន្ថែម ក្នុងទំហំទឹកប្រាក់ ១០០ លានដុល្លារទៀត ដល់ អ៊ុយក្រែន
រដ្ឋបាលលោក Biden បានប្រកាសផ្តល់ជំនួយបន្ថែមជាអាវុធ និងឧបករណ៍យោធាផ្សេងទៀតក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន។
លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួយនេះរួមមានកាំភ្លើងធំ រ៉ាដា និងឧបករណ៍ផ្សេងទៀត។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បាននិយាយ ដែរថា “កញ្ចប់ថ្មីនេះ នាំឲ្យជំនួយយោធាសរុបដែលសហរដ្ឋអាមេរិកផ្ដល់ជូនអ៊ុយក្រែន កើនឡើងដល់ទៅប្រមាណ ៣.៩ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបើកការវាយលុករបស់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈ”។
ការប្រកាសនេះ កើតឡើងមួយសប្តាហ៍បន្ទាប់ពីមន្ទីរបញ្ចកោណព្រមានថា លំហូរនៃសព្វាវុធរបស់អាមេរិកទៅកាន់អ៊ុយក្រែន អាចនឹងត្រូវកាត់ផ្តាច់ យ៉ាងហោចណាស់ក៏ជាបណ្ដោះអាសន្នដែរ លុះត្រាតែសភាអនុម័តឆាប់រហ័សនូវកញ្ចប់ចំណាយថ្មីក្នុងទំហំទឹកប្រាក់ជិត៤០ពាន់លានដុល្លារ ដើម្បីជួយទីក្រុងកៀវ ទប់ទល់ការវាយលុករបស់រុស្ស៊ី។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ទី១៤ខែឧសភាថា “បើគ្មានចំណាត់ការបន្ថែមទេនោះ ថ្ងៃទី ២០ខែឧសភានេះ គឺជាថ្ងៃដែលយើងចាប់ផ្តើម លែងមានលទ្ធភាពបញ្ជូនវត្ថុថ្មីចូលទៀតហើយ។ ត្រឹមថ្ងៃទី២០ខែឧសភា វានឹងចាប់ផ្តើមប៉ះពាល់ដល់សមត្ថភាពរបស់យើង ក្នុងការផ្តល់ជំនួយដោយមិនមានការរំខាន”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Kirby និយាយថា ការដឹកជញ្ជូនអាវុធទៅកាន់ទីក្រុង កៀវ នឹងមិនបញ្ឈប់ភ្លាមៗនៅថ្ងៃទី២១ខែឧសភាទេ ទោះគ្មានមូលនិធិថ្មីក៏ដោយ ពីព្រោះយើងនឹងនៅតែមានការផ្គត់ផ្គង់មួយចំនួននៅក្នុងកញ្ចប់បម្រុងប្រហែល ១០០ លានដុល្លារ ដែលមន្ទីរបញ្ចកោណ នៅសល់សម្រាប់ជំនួយអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera, RT
ចុចអាន៖ លោក Blinken៖ ទណ្ឌកម្មលោកខាងលិចលើរុស្ស៊ី មិនបង្កឲ្យមានអសន្តិសុខស្បៀងអាហារជាសកលទេ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


