ព័ត៌មានអន្ដរជាតិ
លោក Blinken៖ ទណ្ឌកម្មលោកខាងលិចលើរុស្ស៊ី មិនបង្កឲ្យមានអសន្តិសុខស្បៀងអាហារជាសកលទេ
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែឧសភាថា ទណ្ឌកម្មដែលប្រទេសលោកខាងលិច ដាក់លើរុស្ស៊ី គឺមិនបង្កឲ្យមានអសន្តិសុខស្បៀងអាហារ នៅជុំវិញពិភពលោកនោះទេ។

លោក Blinken និយាយថា “ទណ្ឌកម្មមិនរារាំងរុស្ស៊ីពីការនាំចេញអាហារ និងជីឡើយ។ ទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត គឺជាការយកអាហារ ជី និងគ្រាប់ពូជពីប្រទេសរុស្ស៊ី”។
លោក Blinken បន្ថែមថា សហរដ្ឋអាមេរិក កំពុងធ្វើការជាមួយបណ្តាប្រទេសនានា ដើម្បីជូនដំណឹងដល់ពួកគេអំពីការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសរុស្ស៊ី ដើម្បីអនុញ្ញាតឲ្យមានលំហូរនៃផលិតផលអាហារ។

គួរបញ្ជាក់ថា អ៊ុយក្រែនជាប្រទេសផលិតគ្រាប់ធញ្ញជាតិពិភពលោកដ៏សំខាន់ ដែលមានចំនួន ៩% នៃការនាំចេញស្រូវសាលីរបស់ពិភពលោក, ១៣,៥% នៃពោត និង ៧០% នៃផលិតផលផ្កាឈូករ័ត្ន។
យោងតាមកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP), វិបត្តិអ៊ុយក្រែនបានបង្កឲ្យមានការឡើងថ្លៃលើអាហារសំខាន់ៗ នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលជាកន្លែងពឹងផ្អែកខ្លាំងលើការនាំចូល ជាហេតុធ្វើឲ្យអាហារមូលដ្ឋានឈានដល់កម្រិតលើសពីភាពងាយរងគ្រោះបំផុត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី ពិចារណាចាកចេញពី WHO និង WTO
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


