ព័ត៌មានអន្ដរជាតិ
ប្រទេសដំបូងគេលើលោក តម្រូវឲ្យធ្វើចត្តាឡីស័កជាកំហិត ចំពោះអ្នកកើតជំងឺ អុតស្វា (មានវីដេអូ)
បែលហ្ស៊ិក បានក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលតម្រូវឲ្យអនុវត្តការធ្វើចត្តាឡីស័ករយៈពេល២១ ថ្ងៃជាកំហិតចំពោះអ្នកកើតជំងឺអុតស្វា ខណៈប្រទេសចំនួន១៤ បច្ចុប្បន្នបានបញ្ជាក់ពីការផ្ទុះឡើងនៃមេរោគនេះ។
អាជ្ញាធរសុខាភិបាលបែលហ្ស៊ិកនិយាយថា អ្នកដែលឆ្លងវីរុសនេះ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេលបីសប្តាហ៍ បន្ទាប់ពីករណីចំនួនបី ត្រូវបានកត់ត្រានៅក្នុងប្រទេស។
ការឆ្លង ដែលករណីដំបូងត្រូវបានកត់ត្រាកាលពីថ្ងៃសុក្រទី២០ខែឧសភា សុទ្ធតែមានទំនាក់ទំនងជាមួយពិធីបុណ្យមួយក្នុងទីក្រុងកំពង់ផែ Antwerp។
ជំងឺអុតស្វា ជាធម្មតាកើតនៅតំបន់ត្រូពិចនៃភាគខាងលិច និងកណ្តាលទ្វីបអាហ្រ្វិក ហើយអាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង។
ជាធម្មតា អុតស្វា មានលក្ខណៈស្រាល ដោយអ្នកជំងឺភាគច្រើនជាសះស្បើយក្នុងរយៈពេលពីរបីសប្តាហ៍ ទោះគ្មានការព្យាបាលក៏ដោយ។
យ៉ាងណាក្តី ជំងឺនេះអាចបង្ហាញថា ក៏មានគ្រោះថ្នាក់ដល់ជីវិតផងដែរ ខណៈការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ បានសម្លាប់អ្នកឆ្លងម្នាក់ក្នុងចំណោម ១០០ នាក់។
គួរបញ្ជាក់ថា ជំងឺដែលត្រូវបានរកឃើញដំបូងនៅក្នុងសត្វស្វាមួយនេះ អាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈការទំនាក់ទំនងរាងកាយជិតស្និទ្ធ ក៏ដូចជាការរួមភេទផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ WHO បញ្ជាក់ថា ពេលនេះអ្នកកើតជំងឺអុតស្វា កើនដល់ ៨០ករណី ក្នុងប្រទេសចំនួន ១១
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


