Connect with us

ព័ត៌មានអន្ដរជាតិ

២សំណួរ ស្ថានទូតរុស្ស៊ី ឆ្លើយច្បាស់ៗ លែងទុកឲ្យឆ្ងល់

បានផុស

នៅ

នៅព្រឹកថ្ងៃពុធទី២៥ខែឧសភានេះ ស្ថានទូតរុស្ស៊ី បានរៀបចំសន្និសីទកាសែតជាថ្មីម្តងទៀត ឲ្យអ្នកសារព័ត៌មានសាកសួរទាក់ទិញនឹងស្ថានភាពនាពេលបច្ចុប្បន្ន។

ក្នុងនោះ កម្ពុជាថ្មី ក៏បានសួរចំនួន២សំណួរផងដែរ ហើយខាងស្ថានទូតរុស្ស៊ី បានឆ្លើយបំភ្លឺយ៉ាងច្បាស់ៗ។

សំណួរទី១៖ ក្នុងសុន្ទរកថាទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos  ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា លោកមានឆន្ទៈ ជួបជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែទទួលស្គាល់ថា មានរឿងពិបាកក្នុងការរៀបចំកិច្ចពិភាក្សា។ តើ​ប្រធានាធិបតី​រុស្ស៊ី ​មាន​ឆន្ទៈ​ឬ​បើក​ចំហ​ដើម្បី​និយាយដោយ​ផ្ទាល់​ជាមួយ​លោកប្រធានាធិបតី​ Zelensky ដែរឬទេ? បើ​អាច​ទៅ​រួច តើកិច្ចពិភាក្សានឹងរៀបចំ​នៅ​កន្លែង​ណា និងពេលណា?

ចម្លើយ៖ មាន​ក្រប​ខណ្ឌ​​ចរចា​ទ្វេភាគី​រួច​ហើយ ​រវាង​ប្រទេស​ទាំង​ពីរ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ។ បច្ចុប្បន្ននេះ ដំណើរការចរចានៅក្នុងយន្តការនោះ ត្រូវជាប់គាំង ដោយសារវិធីសាស្រ្តរបស់ទីក្រុង កៀវ ដែលមានបំណងពង្រឹងជំហររបស់ខ្លួន ស្របតាមការណែនាំរបស់លោកខាងលិច។

ខ្ញុំសូមរំលឹកថា នៅថ្ងៃទី ២៩ ខែមីនា ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី ភាគីអ៊ុយក្រែនបានបញ្ជូនសំណើជាលាយលក្ខណ៍អក្សរលើកដំបូងរបស់ខ្លួន ដោយមានហត្ថលេខាមេដឹកនាំនៃគណៈប្រតិភូរបស់ខ្លួន។

រុស្ស៊ីបានចាត់ទុកសំណើទាំងនោះជាសញ្ញាវិជ្ជមាន និងបានយកធ្វើជាមូលដ្ឋាន ថ្វីបើពួកគេចាំបាច់ត្រូវពន្យល់បន្ថែម ដើម្បីឈានដល់ការឯកភាពគ្នាក៏ដោយ។

កង្វះចំណាប់អារម្មណ៍របស់អាជ្ញាធរអ៊ុយក្រែន ក្នុងការដោះស្រាយដោយសន្តិវិធី បានលាតត្រដាងយ៉ាងច្បាស់។ កិច្ចចរចាររុស្ស៊ី-អ៊ុយក្រែនកំពុងធ្លាក់ទឹក។ ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​អ៊ុយក្រែន​ បានបង្ហាញ​អំពី​ការ​មិន​ចង់​បន្ត​កិច្ច​ចរចាអ្វីឡើយ។

ជាឧទាហរណ៍ កាលពីថ្ងៃទី ៤ ខែឧសភា លោក Vladimir Zelensky បាននិយាយថា គាត់មិនឃើញអនាគតសម្រាប់កិច្ចពិភាក្សានោះទេ។ លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ ក៏ដូចជាលោក Alexey Danilov បានច្រានចោលឱកាសនៃសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី។

សំណួរទី២៖ តើសេដ្ឋកិច្ចរុស្ស៊ីអាចទប់ទល់នឹងទណ្ឌកម្មរបស់លោកខាងលិចបានទេ បើទោះជាក្រុមហ៊ុនបរទេសជាង ៣០០ បានបិទទ្វារ ហើយមនុស្សរាប់ពាន់នាក់កំពុងប្រឈមនឹងហានិភ័យនៃការបាត់បង់ការងារ?

ជាការពិតណាស់ ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានប្រើប្រាស់ដោយលោកខាងលិច ជាលេសដើម្បីដាក់ការរឹតបន្តឹងជាច្រើនប្រឆាំងនឹងរុស្ស៊ី ក៏ដូចជាស្ថាប័ន និងបុគ្គលរបស់ខ្លួនផងដែរ។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងបណ្តាប្រទេស EU មិនបានលាក់បាំងទេថា គោលដៅរបស់ពួកគេ គឺដើម្បីច្របាច់ក សេដ្ឋកិច្ចរបស់យើងដោយធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែង និងរារាំងការអភិវឌ្ឍន៍រីកចម្រើនរបស់រុស្ស៊ី។

ការរឹតបន្តឹងសេដ្ឋកិច្ចខុសច្បាប់ពីលោកខាងលិច ពិតជាប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ីមែន។ ពួកគេក៏រំខានផងដែរដល់ពាណិជ្ជកម្ម ភស្តុភារ និងខ្សែសង្វាក់ហិរញ្ញវត្ថុ ធ្វើឲ្យសន្តិសុខស្បៀងកាន់តែយ៉ាប់យ៉ឺន បន្ថែមពីលើឥទ្ធិពលដែលបណ្តាលមកពីការគណនាខុសរបស់លោកខាងលិច ផលប៉ះពាល់ធម្មជាតិ និងជំងឺរាតត្បាតកូវីដ-១៩។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីកំពុងដោះស្រាយដោយទំនុកចិត្ត ជាមួយនឹងបញ្ហាប្រឈមខាងក្រៅ ដោយសារគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលមានការទទួលខុសត្រូវក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ និងការសម្រេច និងដំណោះស្រាយចិត្តជាប្រព័ន្ធ ដើម្បីពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ច បច្ចេកវិទ្យា និងសន្តិសុខស្បៀងរបស់ខ្លួន។

យោងតាមសេវាស្ថិតិរដ្ឋសហព័ន្ធបានបង្ហាញថា ពីខែមករាដល់ខែមីនាឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីបានកើនឡើង ៣,៧%។ អតិផរណាកំពុងធ្លាក់ចុះបន្តិចម្តងៗ ចាប់ពីចុងខែកុម្ភៈមក ហើយនៅដើមខែមីនាមាន ២,២២% ចុះមក ០,០៥% នៅថ្ងៃទី៧ ដល់១៣ខែឧសភា។ សមត្ថភាពនៃប្រព័ន្ធថវិកាបន្តពង្រីក។ ក្នុងខែមករាដល់ខែមេសា អតិរេកថវិការួមបានឈានដល់ ២.៧ ទ្រីលានរូប្លិ៍ល។

ស្របពេលក្រុមហ៊ុនលោកខាងលិច បានចាកចេញពីប្រទេសរបស់យើង ក្រុមហ៊ុនផលិតកម្មរុស្ស៊ីកំពុងបំពេញទីផ្សារក្នុងស្រុកជាបណ្តើរៗ រួមមានទំនិញសំខាន់ៗ ឧបករណ៍ឧស្សាហកម្ម និងសេវាកម្ម គ្រឿងសំណង់ និងកសិកម្ម។

ការប្រមូលផលដ៏ល្អ ត្រូវបានរំពឹងទុកនៅឆ្នាំនេះ ជាមួយនឹងការប៉ាន់ស្មានបឋមរបស់អ្នកជំនាញថា គ្រាប់ធញ្ញជាតិនឹងឈានដល់ ១៣០លានតោន រួមទាំងស្រូវសាលី ៨៧លានតោនផងដែរ។ ប្រសិនបើរឿងនេះកើតឡើងមែននោះ ការប្រមូលផលគ្រាប់ធញ្ញជាតិដែលបានព្យាករណ៍ នឹងឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររុស្ស៊ី៕

អត្ថបទ៖ Vann Vann

ចុចអាន៖ ប្រទេសមួយប្រកាសអាសន្ន ដោយសារសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម