ព័ត៌មានអន្ដរជាតិ
អាវុធក្លាយជាមូលហេតុឈានមុខគេក្នុងការស្លាប់កុមារនៅអាមេរិក
អាវុធបាននាំមុខគ្រោះថ្នាក់ចរាចរណ៍សម្រាប់មូលហេតុនៃការស្លាប់មនុស្សវ័យក្មេងនៅសហរដ្ឋអាមេរិក។ ទិន្នន័យផ្លូវការបង្ហាញថា ការកើនឡើងយ៉ាងខ្លាំងនៃឃាតកម្មពាក់ព័ន្ធនឹងអាវុធដូចជាការបាញ់ប្រហារសម្លាប់កុមារ១៩នាក់នៅសាលារៀន Texas ជាដើម។

ជារួម កុមារ និងក្មេងជំទង់ចំនួន៤៣៦៨នាក់ដែលមានអាយុរហូតដល់១៩ឆ្នាំបានស្លាប់ដោយសារអាវុធក្នុងឆ្នាំ២០២០ ដែលអត្រាជាមធ្យម៥.៤នាក់ក្នុងចំណោម១០ម៉ឺននាក់ដែលបង្ហាញដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់អាមេរិក។ ឃាតកម្មបានកើតមានឡើងជិត២ភាគ៣នៃការស្លាប់ដោយសារកាំភ្លើង។
បើប្រៀបធៀបគ្នា ការស្លាប់ចំនួន៤០៣៦នាក់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ដែលពីមុនជាមូលហេតុឈានមុខគេក្នុងចំណោមការស្លាប់ក្រុមមនុស្សអាយុនេះ។
ចំនួនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះដោយសារវិធានការសុវត្ថិភាពចរាចរណ៍កាន់តែមានលក្ខណៈល្អប្រសើរក្នុងរយៈប៉ុន្មានទសវត្សរ៍កន្លងទៅ ខណៈការស្លាប់ពាក់ព័ន្ធនឹងអាវុធបានកើនឡើង។
ការរកឃើញត្រូវបានបង្ហាញក្នុងលិខិតមួយច្បាប់ទៅកាន់ទិនានុប្បវត្តិវេជ្ជសាស្ត្រអង់គ្លេស (NEJM) កាលពីសប្តាហ៍មុនថា បន្ទាត់និន្នាការបានឆ្លងក្នុងឆ្នាំ២០២០ ដែលជាឆ្នាំចុងក្រោយបង្អស់សម្រាប់ទិន្នន័យដែលអាចរកបាន។
អ្នកសរសេរលិខិតនោះបានកត់សំគាល់ថា ទិន្នន័យថ្មីគឺស្របជាមួយនឹងភស្តុតាងផ្សេងទៀតដែលហិង្សាអាវុធបានកើនឡើងអំឡុងពេលការរាតត្បាតដោយជំងឺកូវីដ-១៩ ដែលមិនមែនជាហេតុផលច្បាស់លាស់ទេ ប៉ុន្តែក៏មិនអាចសន្មត់ថា វានឹងល្អប្រសើរវិញដែរ ក្រោយវិបត្តិកូវីដ-១៩។
ទិន្នន័យរបស់ CDC ដែលបានធ្វើបច្ចុប្បន្នភាពថ្មីបង្ហាញថា ជិត៣០%នៃការស្លាប់គឺឃាតកម្ម ជាង៣%គឺដោយអចេតនា និង២%ដោយចេតនាមិនច្បាស់លាស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


