ព័ត៌មានអន្ដរជាតិ
ណាតូ ចង់ពង្រឹងទឹកដីសម្ព័ន្ធមិត្តទាំងមូលដើម្បីទប់ទល់ជម្លោះយូរអង្វែងនៅ អ៊ុយក្រែន
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃចន្ទថា ណាតូចង់ពង្រឹងសមត្ថភាពការពារទាំងនៅភាគខាងកើត និងទូទាំងទឹកដីទាំងមូលរបស់សម្ព័ន្ធមិត្ត ដើម្បីអាចទប់ទល់នឹងការគំរាមកំហែងពីគ្រប់ទិសទី ជាពិសេសទប់ទល់នឹងជម្លោះដ៏យូរនៅក្នុងប្រទេសអ៊ុយក្រែន ។

លោក Stoltenberg បានប្រាប់កាសែត ABC របស់អេស្ប៉ាញថា គ្មាននរណាម្នាក់អាចប្រាប់បានទេថា តើជម្លោះនៅអ៊ុយក្រែននឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ឬក៏យ៉ាងណានោះទេ ប៉ុន្តែសម្ព័ន្ធភាពគួរតែត្រៀមខ្លួនថា អរិភាពនៅទីនោះនឹងមានរយៈពេលយូរ ខណៈលោកក៏បានជំរុញឲ្យប្រទេសណាតូគាំទ្រសិទ្ធិស្វ័យការពាររបស់អ៊ុយក្រែនផងដែរ ។
ប្រធានសម្ព័ន្ធភាពរូបនេះក៏បានសង្កត់ធ្ងន់ថា ប្លុកណាតូនឹងចាប់ផ្តើមផ្លូវឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុង Madrid ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមិថុនា ។

លោក Stoltenberg បាននិយាយនៅក្នុងពិធីរំលឹកខួបលើកទី ៤០ នៃការចូលជាសមាជិកណាតូរបស់អេស្ប៉ាញថា “ហ្វាំងឡង់ និងស៊ុយអែតក៏អាចនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ ហើយវានឹងក្លាយជាថ្ងៃប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរសម្រាប់សមាជិកភាពក្នុងសម្ព័ន្ធភាពនេះ” ។
គួររម្លឹកឡើងវិញថា កាលពីដើមខែឧសភា ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានដាក់សំណើចូលជាសមាជិកភាពក្នុងអង្គការណាតូ ប៉ុន្តែតួកគីបានរារាំដោយអះអាងថា ប្រទេស Nordic ទាំងពីរកំពុងគាំទ្រគណបក្សពលករឃឺដ ដែលត្រូវបានចាត់ទុកថាជាភេរវករនៅក្នុងប្រទេសតួកគី និងប្រទេសមួយចំនួនទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


