ព័ត៌មានអន្ដរជាតិ
ទីក្រុងធំបំផុតរបស់ អាមេរិក រកឃើញជំងឺអុតស្វាលើកដំបូង
អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃអាទិត្យបានរាយការណ៍ពីការរកឃើញជំងឺអុតស្វាលើកដំបូងលើអ្នកដំណើរទើបមកពីអឺរ៉ុប ។

អាជ្ញាធរសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បច្ចុប្បន្នអ្នកជំងឺកំពុងនៅដាច់ដោយឡែក ហើយមិនបង្កគ្រោះថ្នាក់ដល់សាធារណជននោះទេ” ។
សេចក្តីថ្លែងការណ៍បាននិយាយថា “មជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) កំពុងកំណត់អត្តសញ្ញាណ និងតាមដានទំនាក់ទំនងជិតស្និទ្ធ ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ មិនមានករណីបន្ថែមណាមួយត្រូវបានរកឃើញនៅក្នុងទីក្រុងនោះទេ” ។

កាលពីថ្ងៃសុក្រ CDC បាននិយាយថា ចំនួនករណីកើតជំងឺអុតស្វាបានកើនឡើងច្រើនជាង ២ ដងក្នុងសប្តាហ៍កន្លងទៅ ពោលកើនដល់ ២០ ករណីនៅទូទាំង ១១ រដ្ឋ ។
បច្ចុប្បន្នសហរដ្ឋអាមេរិកមានវ៉ាក់សាំងចំនួន ២ នៅក្នុងស្តុកជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអុតស្វា ហើយ CDC ក៏បានចាប់ផ្តើមចែកចាយវ៉ាក់សាំងទាំងនេះទៅកាន់រដ្ឋនានាហើយផងដែរ ។

គួរបញ្ជាក់ថា ជំងឺអុតស្វាជាធម្មតាចាប់ផ្តើមដោយរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ និងហើមកូនកណ្តុរ មុនពេលចាប់ផ្តើមលេចកន្ទួលនៅលើមុខ និងរាងកាយ ហើយរោគសញ្ញានេះអាចចេញរហូតដល់ ២១ ថ្ងៃ បន្ទាប់ពីការប៉ះពាល់ផ្ទាល់អ្នកឆ្លងផ្សេងទៀត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មិនដល់ ១ ខែផង ជំងឺអុតស្វា វាយប្រហារ ២៧ ប្រទេស មានអ្នកឆ្លងដល់ ៧៨០ ករណី
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


