ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន វាយប្រហារឃ្លាំងក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំ របស់រុស្ស៊ី បង្កជាអគ្គិភ័យ ស្លាប់ទាំងមនុស្ស
អ៊ុយក្រែន នៅតែបង្កើនការវាយប្រហារលើរុស្ស៊ី ឥតឈប់និងខ្លាំងទៅៗ ដោយចុងក្រោយនេះ កងកម្លាំងរបស់លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជូនដ្រូនទៅបុកបំផ្ទុះឃ្លាំងរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំរបស់រុស្ស៊ី ជាថ្មីម្តងទៀត បង្កការអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។

តាមការផ្សាយរបស់ RT, ដ្រូនអ៊ុយក្រែន បានវាយប្រហារឃ្លាំងក្រុមហ៊ុន Wildberries ២កន្លែង កាលពីថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលមួយកន្លែងស្ថិតក្នុងទីក្រុង Krasnodar និងមួយទៀតនៅ Nevinnomyssk នៃតំបន់ Stavropol បណ្តាលឲ្យបុគ្គលិកម្នាក់ស្លាប់ និងច្រើននាក់ទៀត រងរបួស។
មិនមែនតែឃ្លាំងទេ! បំណែកដ្រូនអ៊ុយក្រែន ក៏ធ្លាក់ត្រូវអាផាតមិន ២កន្លែងផងដែរ ក្នុងទីក្រុង Krasnodar និងផ្ទះពលរដ្ឋ ២ខ្នងទៀតនៅ Dinskaya ប៉ុន្តែមិនមានមនុស្សស្លាប់ និងរបួសឡើយ។

សូមជម្រាបថា Wildberries គឺជាក្រុមហ៊ុនលក់រាយតាមអនឡាញ ធំជាងគេបង្អស់នៅក្នុងប្រទេសរុស្ស៊ី។ ក្រុមហ៊ុននេះពេញនិយមខ្លាំងណាស់ រហូតដល់ត្រូវបានគេប្រៀបប្រដូចទៅនឹង Amazon របស់សហរដ្ឋអាមេរិក។
ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដោយអ្នកស្រី Tatyana Kim ដែលដំបូងឡើយ វាជាអាជីវកម្មខ្នាតតូច ដំណើរការចេញពីផ្ទះល្វែងរបស់គាត់ ដោយចាប់ផ្តើមពីការទិញ និងលក់បន្តនូវសម្លៀកបំពាក់នារី ពីកាតាឡុកអឺរ៉ុប រហូតដល់ជោគជ័យ ក្លាយជាក្រុមហ៊ុនយក្ស។

នេះមិនមែនទើបលើកដំបូងឡើយ ដែលក្រុមហ៊ុន Wildberries រងការវាយប្រហារពីសំណាក់ដ្រូនអ៊ុយក្រែន។ ពោលគឺកាលពីថ្ងៃទី១៨ ខែកក្កដា ដ្រូនអ៊ុយក្រែន ក៏ហោះបុកបំផ្ទុះឃ្លាំងចំនួនពីរ ផងដែរ រួមមាននៅក្នុងក្រុង Kotovsk នៃតំបន់ Tambov និងក្រុង Elektrostal នៃតំបន់មូស្គូ។
ការវាយប្រហារ បានបណ្តាលឲ្យកម្មករឃ្លាំង ៨នាក់ស្លាប់ និងមនុស្សជាង ៦០ នាក់ផ្សេងទៀត រងរបួស៕
អត្ថបទ៖ សុវណ្ណ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


