ព័ត៌មានអន្ដរជាតិ
ជនចំណាកស្រុករាប់ពាន់នាក់ ចាប់ផ្តើមដើរក្បួន ឆ្ពោះទៅអាមេរិក
ជនចំណាកស្រុករាប់ពាន់នាក់ ដែលភាគច្រើនមកពីប្រទេសវេណេស៊ុយអេឡា បានចេញដំណើរពីភាគខាងត្បូងប្រទេសម៉ិកស៊ិកកាលពីព្រឹកថ្ងៃចន្ទទី០៦ខែមិថុនា ក្នុងគោលបំណងឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ដោយពួកគេបានកំណត់ពេលធ្វើដំណើរឲ្យស្របទៅនឹងកិច្ចប្រជុំកំពូលអាមេរិកនៅទីក្រុង Los Angeles ក្នុងសប្តាហ៍នេះ។

សកម្មជនធ្វើចំណាកស្រុកបាននិយាយថា ក្រុមនេះអាចជាក្រុមជនចំណាកស្រុកដ៏ធំបំផុតមួយក្នុងតំបន់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
យោងតាម Reuters, មនុស្សយ៉ាងតិច ៦០០០នាក់ បានចាកចេញពីទីក្រុងព្រំដែន Tapachula។ យ៉ាងណាក្តី វិទ្យាស្ថានជាតិសម្រាប់ការធ្វើចំណាកស្រុករបស់ប្រទេសម៉ិកស៊ិក មិនបានផ្តល់នូវការប៉ាន់ស្មានទំហំរបស់ក្រុមនេះទេ ហើយក៏មិនបានធ្វើការអត្ថាធិប្បាយបន្ថែមលើក្បួននេះដែរ។

រូបភាពរបស់ Reuters បានបង្ហាញ ជនចំណាកស្រុក រួមទាំងកុមារជាច្រើននាក់ បានចាប់ផ្តើមដំណើររបស់ពួកគេតាំងពីព្រឹកព្រលឹមក្រោមភ្លៀងធ្លាក់ ហើយបានធ្វើដំណើរឆ្លងកាត់ផ្លូវជាច្រើន ដោយខ្លះពាក់អាវភ្លៀង និងកាន់ឆ័ត្រ។
លោក Luis Garcia Villagran អ្នករៀបចំកម្មវិធីដើរក្បួនបាននិយាយថា ក្រុមនេះតំណាងឲ្យជាតិសាសន៍ផ្សេងៗ ដែលភៀសខ្លួនចេញពីភាពលំបាកនៅក្នុងប្រទេសកំណើតរបស់ពួកគេ រួមទាំងមនុស្សជាច្រើនមកពីប្រទេស វេណេស៊ុយអេឡា ផងដែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ត្រូវបានគេរំពឹងថា នឹងប្រកាសពីកិច្ចព្រមព្រៀងក្នុងតំបន់ស្តីពីការធ្វើចំណាកស្រុកនៅចុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា ក្បួនធ្វើចំណាកស្រុកធំៗឆ្ពោះទៅសហរដ្ឋអាមេរិក ក៏បានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិកផងដែរក្នុងឆ្នាំ ២០១៨ និង ២០១៩ ដែលភាគច្រើនជាអ្នកមកពីតំបន់អាមេរិកកណ្តាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ លិចទូកនៅម៉ាឡេស៊ី ស្លាប់ជនចំណាកស្រុកឥណ្ឌូណេស៊ី ១១ នាក់ ខណៈ ២៥ នាក់ បាត់ខ្លួន
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


