ព័ត៌មានអន្ដរជាតិ
ទាហានអ៊ុយក្រែន មួយថ្ងៃស្លាប់ដល់ទៅ ២០០នាក់ (មានវីដេអូ)
ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែនបានប្រាប់ BBC ថា ទាហានអ៊ុយក្រែនចន្លោះពី ១០០ទៅ ២០០ នាក់ត្រូវបានសម្លាប់ នៅសមរភូមិជួរមុខជារៀងរាល់ថ្ងៃ។

លោក Mykhaylo Podolyak និយាយថា អ៊ុយក្រែនត្រូវការប្រព័ន្ធកាំភ្លើងធំលោកខាងលិចរាប់រយទៀត ដើម្បីទប់ទល់ជាមួយរុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើត។
លោកក៏បាននិយាយដែរថា ទីក្រុងកៀវ មិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការបន្តកិច្ចចរចាសន្តិភាពជាមួយទីក្រុងមូស្គូនោះទេ។

កងទ័ពអ៊ុយក្រែន បានរងគ្រោះដោយការទម្លាក់គ្រាប់បែកឥតឈប់ឈរ ខណៈកងកម្លាំងរុស្ស៊ីព្យាយាមដណ្តើមកាន់កាប់តំបន់ Donbas ទាំងមូល។
លោកក៏បានរំលឹកឡើងវិញផងដែរ នូវការអំពាវនាវរបស់អ៊ុយក្រែន សុំអាវុធបន្ថែមទៀតពីលោកខាងលិចដោយនិយាយថា “ភាពមិនស្មើគ្នា រវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន គឺជាហេតុផលសម្រាប់អត្រាជនរងគ្រោះយ៉ាងធ្ងន់ធ្ងររបស់អ៊ុយក្រែន”។

លោកលើកឡើងថា “ការទាមទាររបស់យើងសម្រាប់កាំភ្លើងធំ មិនមែនគ្រាន់តែជាការចង់បានមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការចាំបាច់ នៅពេលនិយាយអំពីស្ថានភាពនៅលើសមរភូមិ។ អ៊ុយក្រែនត្រូវការប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតពី ១៥០ ទៅ ៣០០ ដើម្បីទប់ទល់នឹងរុស្ស៊ី”។
លោក Podolyak ក៏បានគូសបញ្ជាក់ដែរថា ការចរចាសន្តិភាពអាចចាប់ផ្តើមឡើងវិញបាន លុះត្រាតែរុស្ស៊ី ប្រគល់មកវិញនូវទឹកដីដែលខ្លួនដណ្តើមយក ចាប់តាំងពីការលុកលុយថ្ងៃទី២៤ខែកុម្ភៈ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តុលាការកាត់ទោសប្រហារជីវិត ទាហានស៊ីឈ្នួលអង់គ្លេស២នាក់ និងម៉ារ៉ុកម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


