Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ឲ្យពិភពលោកជួយ តៃវ៉ាន់ ផង (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអង្គារបានអំពាវនាវឲ្យពិភពលោកចាត់វិធានការទុកជាមុនដើម្បីទប់ស្កាត់ការឈ្លានពានរបស់ប្រទេសចិនលើកោះតៃវ៉ាន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​នៅ​កិច្ចប្រជុំ Shangri-La តាមរយៈវីដេអូ លោក Zelensky បានអះអាងថា អ៊ុយក្រែនគឺជាមេរៀនស្រាប់សម្រាប់ពិភពលោក ហើយវាចាំបាច់ណាស់ក្នុងការរៀបចំទប់ស្កាត់សង្គ្រាម ។

លោក​បាន​ព្រមាន​ថា សហគមន៍​អន្តរជាតិ​បច្ចុប្បន្ន​កំពុង​ផ្តល់​លទ្ធភាព​ឲ្យ​មេដឹកនាំដែលមានមហិច្ឆតា​ចង់បង្កសង្គ្រាម ដូច្នេះហើយលោកបានអំពាវនាវឲ្យមានដំណោះស្រាយការទូតសម្រាប់ប្រទេសនានាដែលត្រូវការការគាំទ្រ និងកុំទុកពួកគេឲ្យនៅពីក្រោមសម្ពាធរបស់ប្រទេសផ្សេងដែលមានឥទ្ធិពលខ្លាំងជាងទាក់ទងនឹងកម្លាំងហិរញ្ញវត្ថុ ទឹកដី និងយោធារបស់ពួកគេ ។

លោក Zelensky បានសង្កត់ធ្ងន់ថា “ប្រសិនបើមានផ្លូវការទូត យើងត្រូវប្រើមធ្យោបាយនេះឲ្យហើយ មិនមែនទាល់តែមានអរិភាពទើបចាប់ផ្តើមការទូតនោះទេ ហើយបើសង្គ្រាមផ្ទុះឡើងមែននោះ អាចមានជនភៀសខ្លួនរាប់លាននាក់ដែលស្រដៀងទៅនឹងលទ្ធផលនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។

ជាចុងក្រោយលោកប្រធានាធិបតី Zelensky បញ្ជាក់ថា “ពិភពលោកត្រូវតែប្រើគ្រប់វិធានការបង្ការទុកជាមុនប្រឆាំងនឹងមនុស្សបែបនេះ ទើបមិនមានសង្គ្រាមណាមួយផ្ទុះឡើង” ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Taiwan News

ចុចអាន ៖ អាមេរិក បង្ហាញខ្ទង់ចំណាយក្នុងមួយខែៗលើរដ្ឋាភិបាល អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម