Connect with us

ព័ត៌មានអន្ដរជាតិ

អត្រាលួចហ្គាសនៅអាមេរិក កំពុងកើនឡើងយ៉ាងគំហុក

បានផុស

នៅ

លោក Tony Allred ប្រធានផ្នែកពន្លត់អគ្គិភ័យទីក្រុង Salt Lake បាននិយាយថា “ដោយសារតម្លៃហ្គាសទូទាំងប្រទេសហក់ឡើងខ្ពស់ យើងកំពុងមើលឃើញការកើនឡើងយ៉ាងគំហុកនៃអត្រាលួចហ្គាស”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Allred បន្តថា “ការខួងចូលទៅក្នុងធុងហ្គាស គឺមានគ្រោះថ្នាក់បំផុត សម្រាប់ចោរលួច”។

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ខែមិថុនា តម្លៃជាមធ្យមគឺ ៥.០១ ដុល្លារ បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ថ្មី ៥.០២ដុល្លារកាលពីថ្ងៃអង្គារ។

ហ្គាស មានតម្លៃថ្លៃបំផុតនៅរដ្ឋកាលីហ្វ័រញ៉ា ដោយនៅទីនោះ តំបន់ខ្លះ តម្លៃហ្គាសបានកើនដល់ជិត ៧ដុល្លារក្នុងមួយហ្គាឡុង ខណៈតម្លៃទាបបំផុតគឺនៅរដ្ឋ Georgia ត្រឹម៤.៤៩ដុល្លារ។

កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក Joe Biden បានទាមទារឲ្យក្រុមហ៊ុនចម្រាញ់ប្រេង ពន្យល់អំពីតម្លៃដែលពួកគេចំណាយសម្រាប់ប្រេង និងតម្លៃដែលពួកគេកំពុងគិត ដល់ប្រជាជនអាមេរិក។

លោកប្រធានាធិបតីបញ្ជាក់ថា “ចាប់តាំងពីដើមឆ្នាំនេះមក តម្លៃសាំងបានកើនឡើងជាង ១.៧០ដុល្លារក្នុងមួយហ្គាឡុង”។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋបាលអាមេរិក ​បាន​បន្ទោស​ការ​ឡើង​ថ្លៃ​ប្រេង​ ទៅលើ​ការ​បន្តវាយលុករបស់​រុស្ស៊ី នៅអ៊ុយក្រែន ​ដែល​បាន​ចាប់​ផ្តើម​នៅ​ចុង​ខែ​កុម្ភៈ និង​លើ​ក្រុមហ៊ុន​ប្រេង​ធំៗ​ដែល​លោភលន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ តម្លៃ​ហ្គាសនៅ ​អាមេរិក ​ឡើង​ដល់​កម្រិតបំបែកកំណត់ត្រា​ថ្មី​ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម