ព័ត៌មានអន្ដរជាតិ
ថៃ អរគុណ កម្ពុជា ចំពោះការជួយដោះស្រាយបញ្ហាក្រុមឆបោកតាមទូរស័ព្ទ
អ្នកនាំពាក្យក្រសួងការពារជាតិថៃបានឲ្យដឹងកាលពីថ្ងៃអង្គារថា លោកឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រីថៃបានដឹកនាំគណៈប្រតិភូធ្វើដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនេះដែរ លោក ប្រាវីត បានជួបពិភាក្សាទ្វេភាគីជាមួយសម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារកម្ពុជានៅសណ្ធាគារសុខាភ្នំពេញ ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាក្នុងការគាំទ្រដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ រួមទាំងការពង្រឹង ក៏ដូចជាការឯកភាពគ្នាជាធ្លុងមួយរបស់អាស៊ាន ដើម្បីសន្តិសុខ និងសន្តិភាពក្នុងតំបន់ ដោយលោក ប្រាវីត វង្សសុវណ្ណ បានបញ្ជាក់ពីការអរគុណចំពោះប្រទេសកម្ពុជា ដែលបានជួយគាំទ្រក្នុងការបង្រ្កាបក្រុមជនឆបោកតាមទូរស័ព្ទ (Call Center) និងដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែននាពេលកន្លងមក រួមទាំងការជួយការពារដល់ប្រជាជនថៃនៅកម្ពុជា និងសន្តិសុខសណ្តាប់ធ្នាប់នៅតាមព្រំដែន ដោយប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការខាងយោធាជាមួយក្រសួងការពារជាតិកម្ពុជា និងកិច្ចសហប្រតិបត្តិការស្ថាបនាលើគ្រប់វិស័យ ដើម្បីសុវត្ថិភាព និងសន្តិសុខរួមគ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ។

ទន្ទឹមគ្នានេះ សម្ដេច ទៀ បាញ់ ក៏បានថ្លែងអំណរគុណថៃដែលគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦នេះ ក៏ដូចជាគាំទ្ររួមគ្នានៃយន្តការសន្តិសុខនៅគ្រប់កម្រិត ដែលធ្វើឲ្យលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកសន្តិសុខរួមគ្នានៃប្រទេសទាំងពីរប្រកបដោយការស្ថាបនា ព្រមទាំងសង្កត់ធ្ងន់ថា យើងចាំបាច់ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងភាពរឹងមាំក្នុងតំបន់ ក្នុងស្ថានការណ៍ និងពិភពលោក ដែលមានភាពលំបាក និងស្មុគស្មាញកាន់តែខ្លាំង ដោយកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសហការជាមួយប្រទេសថៃ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Thaipost
ចុចអាន ៖ ឡាវ គ្រោងលក់អគ្គិសនីរាប់ពាន់មេហ្គាវ៉ាត់ឲ្យប្រទេស ៣ នៅអាស៊ាន រួមទាំង កម្ពុជា ផងដែរ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១ ថ្ងៃ agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


