ព័ត៌មានអន្ដរជាតិ
សង្គ្រាមសម្ងាត់របស់អាមេរិក ត្រូវបានលាតត្រដាង (មានវីដេអូ)
យោងតាមអត្ថបទចេញផ្សាយកាលពីចុងសប្តាហ៍ដោយអង្គភាពសារព័ត៌មាន The Intercept បានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់អាជ្ញាធរសម្ងាត់មួយដែលគេហៅថា “127e” ដើម្បីចាប់ផ្តើមសង្គ្រាមប្រូកស៊ីជាង២០លើក ចាប់តាំងពីឆ្នាំ២០១៧មក។

សារព័ត៌មាននេះអះអាងថា ខ្លួនបានទទួលឯកសារដែលមិនធ្លាប់មានពីមុនមក ហើយបាននិយាយជាមួយមន្ត្រីកំពូលៗ ដែលដឹងយ៉ាងច្បាស់អំពីកម្មវិធីទាំងនេះ។
The Intercept បានទទួលឯកសារតាមរយៈ ច្បាប់ស្តីពីសេរីភាពសារព័ត៌មាន ដោយអះអាងថា ឯកសារទាំងនេះគឺជាការបញ្ជាក់ជាផ្លូវការលើកដំបូងបង្អស់ មិនធ្លាប់មានសោះថា កម្មវិធី “127e” យ៉ាងហោចណាស់១៤ បានធ្វើសកម្មភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ដោយពេលថ្មីៗបំផុតគឺនៅក្នុងឆ្នាំ ២០២០។

សរុបមក មន្ទីរបញ្ចកោណ បានចាប់ផ្តើមកម្មវិធី 127e ដាច់ដោយឡែកចំនួន ២៣ នៅទូទាំងពិភពលោក ចន្លោះឆ្នាំ ២០១៧ ដល់ ២០២០ ដែលធ្វើឲ្យអ្នកបង់ពន្ធអាមេរិក ចំណាយអស់ទឹកប្រាក់ប្រមាណ ៣១០ លានដុល្លារ។
The Intercept ពន្យល់ថា 127e គឺជាអាជ្ញាធរមួយក្នុងចំណោមអាជ្ញាធរមួយចំនួនដែលគេមិនស្គាល់ ដែលបានប្រគល់ទៅក្រសួងការពារជាតិដោយសភា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ។ កម្មវិធីនេះ អនុញ្ញាតឲ្យកងកុម្ម៉ង់ដូអាមេរិកធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម ដោយសហការជាមួយកងកម្លាំងដៃគូបរទេស និងដៃគូមិនទៀងទាត់នៅជុំវិញពិភពលោក ជាមួយនឹងការត្រួតពិនិត្យពីខាងក្រៅតិចតួចបំផុត។

កម្មវិធីនេះក៏អនុញ្ញាតឲ្យសហរដ្ឋអាមេរិកបំពាក់អាវុធ បណ្តុះបណ្តាល និងផ្តល់ការស៊ើបការណ៍សម្ងាត់ដល់កងកម្លាំងបរទេសផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មិនដូចកម្មវិធីជំនួយបរទេសដែលផ្តោតលើការកសាងសមត្ថភាពក្នុងស្រុកនៅប្រទេសជាដៃគូទេ, កងកម្លាំង 127e ត្រូវបានគេរំពឹងថា នឹងធ្វើតាមបញ្ជារបស់សហរដ្ឋអាមេរិក និងធ្វើបេសកកម្មដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងសត្រូវរបស់សហរដ្ឋអាមេរិក ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ដោយបម្រើជាកងទ័ពប្រូកស៊ីរបស់មន្ទីរបញ្ចកោណ។
យោងតាមសារព័ត៌មាននេះ, ស្ទើរតែគ្មានព័ត៌មានអំពីប្រតិបត្តិការទាំងនេះ ត្រូវបានចែករំលែកសោះជាមួយសមាជិកសភា ឬមន្ត្រីក្រសួងការបរទេសណាមួយ។ ជាទូទៅ គេមិនដឹងថា តើប្រតិបត្តិការទាំងនេះ ធ្វើឡើងនៅឯណា ប្រេកង់អ្វី គោលដៅអ្វីនោះទេ ឬមិនដឹងសូម្បីតែអត្តសញ្ញាណរបស់កងកម្លាំងបរទេស ដែលសហរដ្ឋអាមេរិកសហការជាមួយ ដើម្បីអនុវត្តបេសកកម្ម។

អ្នករិះគន់កម្មវិធីបានព្រមានថា កម្មវិធីនេះអាចនាំទៅរកការកើនឡើងផ្នែកយោធាដែលមិននឹកស្មានដល់ និងនាំសហរដ្ឋអាមេរិកឲ្យចូលពាក់ព័ន្ធនៅក្នុងជម្លោះរាប់សិបជុំវិញពិភពលោក។
ទោះបីជាឯកសារចុងក្រោយបង្អស់បានបំភ្លឺបន្ថែមលើកម្មវិធី 127e ក៏ដោយ ក៏សាធារណជន និងសមាជិកសភាភាគច្រើនមិនស្គាល់អំពីកម្មវិធីនេះទេ និងស្ទើរតែមិនទទួលបានរបាយការណ៍ណាមួយសោះទាក់ទងនឹងកម្មវិធីនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ថា មិនទាន់ដល់ពេលសម្រាប់កិច្ចពិភាក្សាសន្តិភាព រវាង រុស្ស៊ី និង អ៊ុយក្រែន ទេ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


