Connect with us

ព័ត៌មានអន្ដរជាតិ

ខ្ទង់ចំណាយ សម្រាប់ស្តារប្រទេស ​អ៊ុយក្រែន ​ឡើង​វិញ​អាច​ឈាន​ដល់ ៧៥០ ពាន់លានដុល្លារអាមេរិក

បានផុស

នៅ

នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmygal បាននិយាយថា ខ្ទង់ចំណាយលើការស្តារប្រទេសរបស់លោកឡើងវិញ អាចឈានដល់ ៧៥០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយរុស្ស៊ី គួរតែចេញថ្លៃចំណាយ។

ដោយលើកឡើងពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែល ត្រូវបង្កកមានតម្លៃប្រមាណ ៣០០ ទៅ ៥០០ ពាន់លានដុល្លារ លោកនិយាយថា “យើងជឿថា ប្រភពសំខាន់នៃការស្តារឡើងវិញ គួរតែជាទ្រព្យសម្បត្តិដែលរឹបអូសបានពីរុស្ស៊ីនិង ពីមហាសេដ្ឋីរុស្ស៊ី”។

“អាជ្ញាធររុស្ស៊ីបានបញ្ឆេះសង្រ្គាមបង្ហូរឈាមនេះ។ ពួកគេបង្កឲ្យមានការបំផ្លិចបំផ្លាញដ៏ធំនេះ ហើយពួកគេគួរតែទទួលខុសត្រូវ”។

ការកត់សម្គាល់របស់លោក បានទទួលការគាំទ្រពីសំណាក់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ដែលនិយាយថា រុស្ស៊ីគួរតែទទួលខុសត្រូវចំពោះការខូចខាតនេះ។

លោកស្រីបានលើកឡើងនៅក្រៅសន្និសីទមួយក្នុងទីក្រុង Lugano នៃប្រទេសស្វីសថា “យើងកំពុងសម្លឹងមើលជម្រើស សម្រាប់ការបែងចែកទ្រព្យសម្បត្តិរបស់រុស្ស៊ី”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ វិមានក្រឹមឡាំង ព្រមានឆ្លើយតប បន្ទាប់ពី ប៊ុលហ្គារី បណ្តេញអ្នកការទូតរុស្ស៊ី ក្នុងទ្រង់ទ្រាយធំបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម