ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជាឲ្យយោធាបង្កើនប្រតិបត្តិការខ្លាំងឡើងៗនៅ អ៊ុយក្រែន (មានវីដេអូ)
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបញ្ជាឲ្យយោធានៅអ៊ុយក្រែនបង្កើនប្រតិបត្តិការកាន់តែខ្លាំងឡើង ខណៈក្រុមអ្នកវិភាគនិយាយថា រុស្ស៊ីអាចនឹងបន្តការវាយលុកក្នុងលក្ខណៈទ្រង់ទ្រាយធំឡើងវិញក្នុងគោលបំណងដើម្បីគ្រប់គ្រងពេញលេញតំបន់ភាគខាងកើតនៃសាធារណរដ្ឋ Donetsk ។

ទន្ទឹមនោះក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា លោក Shoigu បានចុះត្រួតពិនិត្យកងទ័ពដែលពាក់ព័ន្ធនឹងប្រតិបត្តិការនៅអ៊ុយក្រែន ហើយបានបញ្ជាឲ្យបង្កើនប្រតិបត្តិការកាន់តែខ្លាំងឡើងដើម្បីការពារការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអ្នករស់នៅតំបន់ Donbas ក៏ដូចជាកន្លែងផ្សេងទៀតជាដើម ។
ក្រសួងក៏បាននិយាយដែរថា ក្រោយការបញ្ជានេះហើយ កងកម្លាំងរុស្ស៊ីក៏បានធ្វើការវាយប្រហារដោយកាំជ្រួចមីស៊ីលនៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងប្រឆាំងនឹងសមរភូមិ Siversk ដែលជាបន្ទាយរឹងមាំក្នុងសាធារណរដ្ឋ Donetsk ដោយបណ្ដាលឲ្យទាហានអ៊ុយក្រែនជាង ៦០០ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ។

បច្ចុប្បន្នយោធារុស្ស៊ីបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការរៀបចំកងកម្លាំងរបស់ខ្លួនឡើងវិញដើម្បីត្រៀមសម្រាប់ការវាយលុកក្នុងទ្រង់ទ្រាយធំបន្ទាប់ ខណៈវាកើតឡើង បន្ទាប់ពីការប្រកាសថា កងកម្លាំងរបស់ទីក្រុងមូស្គូបានគ្រប់គ្រងតំបន់ភាគខាងកើតនៃទីក្រុង Luhansk កាលពីថ្ងៃទី៣ ខែកក្កដា ។
ដោយឡែកអ្នកនាំពាក្យយោធាអ៊ុយក្រែនក៏បាននិយាយកាលពីថ្ងៃសៅរ៍ដែរថា យោធារុស្ស៊ីកំពុងរៀបចំការវាយលុកសម្រាប់ដំណាក់កាលបន្ទាប់នៅក្នុងសង្គ្រាមអ៊ុយក្រែន ស្របពេលដែលកងកម្លាំងអ៊ុយក្រែនទំនងជាត្រៀមខ្លួនដើម្បីវាយបកដណ្ដើមយកទីក្រុងមួយចំនួនមកវិញផងដែរ ជាមួយនឹងការប្រើអាវុធដែលផ្ដល់ឲ្យលោកខាងលិចដូចជា ប្រព័ន្ធរ៉ុកកែតកាំភ្លើងធំចល័តខ្ពស់ HIMARS ជាដើម ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ សង្គ្រាមនៅ អ៊ុយក្រែន នឹងចប់ឆាប់ៗ បើ អង់គ្លេស គិតថា គ្មានលទ្ធភាពឈ្នះ រុស្ស៊ី
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


