ព័ត៌មានអន្ដរជាតិ
ជំទាវទី១ អ៊ុយក្រែន ចេញមុខដោយផ្ទាល់ អង្វរសុំអាវុធ អាមេរិក
ជំទាវទី១របស់ប្រទេសអ៊ុយក្រែន លោកស្រី Olena Zelenska កាលពីថ្ងៃពុធទី២០ខែកក្កដា បានអំពាវនាវទៅកាន់សភាអាមេរិក ខណៈរុស្ស៊ីបន្តសង្រ្គាមនៅ អ៊ុយក្រែន។

លោកស្រី Zelenska បានគូសបញ្ជាក់ពីភាពឃោរឃៅ ដែលកងកម្លាំងរុស្ស៊ី ប្រព្រឹត្តដាក់ជនស៊ីវិល ជាពិសេសលើកុមារអ៊ុយក្រែន។
នៅក្នុងព្រឹត្តិការណ៍មិនធម្មតា ជំទាវទីមួយអ៊ុយក្រែន បានធ្វើការអង្វរករ សុំសព្វាវុធ និងឧបករណ៍ការពារ ដើម្បីទប់ទល់ការវាយលុកជាបន្តរបស់រុស្ស៊ី។

លោកស្រីនិយាយថា “ខ្ញុំសូមស្នើសុំអាវុធ។ ខ្ញុំសូមស្នើសុំប្រព័ន្ធការពារអាកាស ដើម្បីកុំឲ្យគ្រាប់រ៉ុកកែតសម្លាប់កុមារនៅលើរទេះរុញរបស់ពួកគេទៀត។ សូមជួយយើង បញ្ឈប់ការភ័យខ្លាចនេះផង។ ហើយនេះនឹងជាអំណររបស់យើង ជាជ័យជម្នះដ៏អស្ចារ្យក្នុងនាមជីវិត សេរីភាព និងការស្វែងរកសុភមង្គល។ យើងចង់ឲ្យឪពុកម្តាយគ្រប់រូប អាចប្រាប់កូនរបស់ពួកគេ ឲ្យទៅគេងឲ្យលក់ស្កប់ស្កល់ នឹងមិនមានការវាយលុកតាមអាកាសទៀតទេ”។
គួរបញ្ជាក់ថា ការអង្វររបស់ជំទាវទីមួយអ៊ុយក្រែន បានធ្វើឡើងចំពេល រុស្ស៊ីបង្កើនការបាញ់រ៉ុកកែតរបស់ខ្លួននៅទូទាំងប្រទេស និងនៅលើតំបន់ជុំវិញទីក្រុងកៀវ ជាថ្មីម្តងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FOX
ចុចអាន៖ រុស្ស៊ី ផ្លាស់ប្តូរយុទ្ធសាស្រ្ត និងពង្រីកគោលដៅគោលដៅយោធា នៅអ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


