ព័ត៌មានអន្ដរជាតិ
៥៣ឆ្នាំហើយ ដានជើង Neil Armstrong និង Buzz Aldrin នៅតែអាចមើលឃើញលើ ឋានព្រះចន្ទ
អង្គការ ណាសា បានបង្ហាញវីដេអូដ៏អស្ចារ្យ នៃដានជើងរបស់អវកាសយានិក Neil Armstrong និង Buzz Aldrin លើផ្ទៃព្រះចន្ទ ដែលនៅតែអាចមើលឃើញ បន្ទាប់ពីការចុះចតរបស់យានអវកាស Apollo 11 កាលពី៥៣ឆ្នាំមុន។

វីដេអូនេះ ត្រូវបានបញ្ចេញកាលពីថ្ងៃពុធទី២០ខែកក្កដា ពោលគឺចំទិវាព្រះចន្ទអន្តរជាតិ។

ក្នុងការបង្ហោះនោះ ទីភ្នាក់ងារអវកាស ណាសា បាននិយាយថា “ថ្ងៃនេះជាខួបនៃការចុះចតលើភពព្រះចន្ទរបស់យានអវកាស Apollo 11 ហើយជាលើកទីមួយ ដែលមនុស្សបានឈានជើងលើផ្ទៃពិភពមួយទៀត។ វីដេអូដែលបានមកពី យាន Lunar Reconnaissance Orbiter បានបង្ហាញពីផ្លូវរបស់អវកាសយានិក ដែលនៅតែមើលឃើញ បន្ទាប់ពីពេលនោះ”។

ណាសា កត់សម្គាល់ថា Apollo 11 គឺជាយានល្បីល្បាញបំផុត ហើយបេសកកម្មមុនៗរបស់វា បានត្រួសត្រាយផ្លូវ សម្រាប់ការចុះចតដ៏គួរឲ្យកត់សម្គាល់ រួមទាំងមនុស្សយន្តរុករក Rover និង Surveyor ក៏ដូចជាបេសកកម្មអវកាសយានិក Apollo 8, 9 និង 10 ដែលបានសាកល្បងចូល និងចេញតាមគន្លងព្រះចន្ទផងដែរ។

យាន Lunar Reconnaissance Orbiter បានរុករកភពព្រះចន្ទចាប់តាំងពីឆ្នាំ ២០០៩មក ហើយវាបានបញ្ជូនទិន្នន័យមកផែនដីវិញរួចទៅហើយ។

ចង់ដឹងថាវីដេអូនោះយ៉ាងណា តោះទៅទស្សនាទាំងអស់គ្នា!
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យាន Perseverance របស់អង្គការណាសា ចុះចតនៅភពអង្គារដោយជោគជ័យ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៦ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


