Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន មិនអាចឈ្នះសង្គ្រាម រុស្ស៊ី ឡើយ បើបន្តយុទ្ធសាស្ត្ររបស់ ណាតូ បែបនេះ (មានវីដេអូ)

បានផុស

នៅ

នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានលើកឡើងថា ប្រទេសអ៊ុយក្រែនមិនអាចយកឈ្នះលើសង្គ្រាមជាមួយរុស្ស៊ីនោះទេ បើបន្តអនុវត្តក្រោមយុទ្ធសាស្ត្រគាំទ្របច្ចុប្បន្នរបស់អង្គការណាតូបែបនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Orban បានថ្លែងប្រាប់​អធិការបតី​អូទ្រីសលោក Karl Nehammer នៅ​ទីក្រុង​វីយែនថា “​សង្គ្រាមអ៊ុយក្រែនដែលកំពុងបន្ត​ក្នុង​ទម្រង់របស់អង្គការណាតូ​បែបនេះ​ គឺមិន​អាច​ឈ្នះ​កងកម្លាំងរុស្ស៊ីបាននោះ​ទេ” ។

លោកនាយករដ្ឋមន្ត្រីហុងគ្រីបាននិយាយថា រហូតមកដល់ពេលនេះយុទ្ធសាស្ត្ររបស់អង្គការណាតូក្នុងការផ្គត់ផ្គង់អាវុធ និងការហ្វឹកហ្វឺនដល់ទាហានាអ៊ុយក្រែន បានបង្ហាញយ៉ាងច្បាស់ថា វានឹងមិននាំទៅរកភាពជោគជ័យក្នុងសង្គ្រាមបច្ចុប្បន្ននេះនោះទេ” ។

ទំនាក់ទំនងរវាងហុងគ្រី និងអ៊ុយក្រែនកំពុងមានការលំបាកយ៉ាងខ្លាំងក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារហុងគ្រីបានជំទាស់នឹងកញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបចំពោះការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីនៅចុងឆ្នាំនេះ ។

លោក Orban បានបញ្ជាក់ថា នឹងមិនមានសន្តិភាពទេ បើគ្មានការផ្លាស់ប្តូរយុទ្ធសាស្រ្តសង្គ្រាមរបស់ណាតូ ។ ម្យ៉ាងទៀតនាយករដ្ឋមន្ត្រីហុងគ្រីរូបនេះកំពុងភ័យខ្លាចថា សហភាពអឺរ៉ុបក៏អាចចូលទៅក្នុងស្ថានភាពសង្រ្គាមនេះផងដែរ ។

ជាចុងក្រោយលោក Orban បានសង្កត់ធ្ងន់ថា “រហូតមកដល់ពេលនេះវាមិនច្បាស់ទេ តើយើងអាចបញ្ចៀសវិបត្តិសេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុបបានដោយរបៀបណា ប្រសិនបើសង្រ្គាមនៅតែបន្តកើតឡើងបែបនេះ“ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sky News

ចុចអាន ៖ រ៉ុកកែតប្រហែល ២០ គ្រាប់បាញ់ចេញពីទឹកដីសម្ព័ន្ធមិត្ត រុស្ស៊ី វាយប្រហារ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម