ព័ត៌មានអន្ដរជាតិ
សង្សារលោក ពូទីន រងការដាក់ទណ្ឌកម្មពី អាមេរិក
ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានដាក់ទណ្ឌកម្មសង្សាររបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលជាផ្នែកមួយនៃវិធានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើឥស្សរជនរុស្ស៊ីចំពោះសង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារបានឲ្យដឹងថា នាង Alina Maratovna Kabaeva ដែលមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំរុស្ស៊ី ត្រូវបានដាក់ទណ្ឌកម្ម ដោយសារមូលហេតុ នាងកំពុងជាអ្នកដឹកនាំ ឬធ្លាប់ជាអ្នកដឹកនាំមន្ត្រីប្រតិបត្តិធំៗរុស្ស៊ី ឬជាសមាជិកក្រុមប្រឹក្សាភិបាលនៃរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ។

សេចក្តីថ្លែងការណ៍នោះបញ្ជាក់ទៀតថា នាង Kabaeva អាយុ ៣៩ ឆ្នាំដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពូទីន គឺជាអតីតសមាជិកសភាជាន់ទាបរបស់រុស្ស៊ី ឬហៅថា Duma ខណៈបច្ចុប្បន្ននាងជាប្រធានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាតិដែលគ្រាំទ្រដោយវិមានក្រឹមឡាំង ។

គួរបញ្ជាក់ថា កន្លងមកនាង Alina Maratovna Kabaeva ក៏ធ្លាប់ត្រូវបានដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសផងដែរពាក់ព័ន្ធនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ រុស្ស៊ី ត្រៀមពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងនៅប៉ុន្មានខែទៀត
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


