ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ ប៉ាឡេស្ទីន បាញ់រ៉ុកកែតជាង ១០០ គ្រាប់ទៅ អ៊ីស្រាអែល
ក្រុមជីហាដឥស្លាមរបស់ប៉ាឡេស្ទីនកាលពីថ្ងៃសុក្របានបាញ់រ៉ុកកែតជាង ១០០ គ្រាប់ពីតំបន់ហ្គាហ្សាស្ទ្រីបទៅកាន់ទីក្រុងនានារបស់អ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការធ្វើឃាតរបស់អ៊ីស្រាអែលទៅលើមេដឹកនាំកំពូលម្នាក់ ។
កងកម្លាំងប្រដាប់អាវុធរបស់ក្រុមនេះបាននិយាយថា “ដើម្បីឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មនៃការធ្វើឃាតលោក Al-Jabari និងសមមិត្តរបស់គាត់, ក្រុម Saraya al-Quds បានទម្លាក់គ្រាប់បែក និងបាញ់មីស៊ីលជាង ១០០ គ្រាប់នៅទីក្រុង Tel Aviv និងទីក្រុងផ្សេងទៀតរបស់អ៊ីស្រាអែល” ។
ទន្ទឹមនោះកងទ័ពអ៊ីស្រាអែលក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា ស៊ីរ៉ែនព្រមានត្រូវបានបន្លឺឡើងនៅក្នុងតំបន់ជាច្រើននៅភាគខាងត្បូង និងក្នុងទីក្រុងជាច្រើនផ្សេងទៀតនៅជិតទីក្រុង Tel Aviv ភាគកណ្តាលប្រទេសអ៊ីស្រាអែល ដោយសារតែការបាញ់គ្រាប់រ៉ុកកែរចេញពីតំបន់ហ្គាហ្សាស្ទ្រីប ។
ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃសុក្របានចាប់ផ្តើមការវាយប្រហារផ្លូវអាកាសលើគោលដៅរបស់ក្រុមជីហាដអ៊ីស្លាមនៅក្នុងតំបន់ Gaza Strip ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១០ នាក់រួមទាំងក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់ផងដែរ ។
គួរបញ្ជាក់ថា ភាពតានតឹងនាពេលបច្ចុប្បន្ននេះបានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្តាហ៍មុន បន្ទាប់ពីអ៊ីស្រាអែលបានចាប់ខ្លួនលោក Bassam al-Saadi មេដឹកនាំចលនាជីហាដអ៊ីស្លាមនៅក្នុងជំរុំជនភៀសខ្លួន Jenin នៅភាគខាងជើងតំបន់ West Bank ខណៈកាលពីថ្ងៃអង្គារ អ៊ីស្រាអែលក៏បានប្រកាសពីវិធានការមួយប្រឆាំងនឹងតំបនហ្គាហ្សាស្ទ្រីបផងដែរ ដោយសារការភ័យខ្លាចចំពោះការឆ្លើយតបរបស់ក្រុមជីហាដអ៊ីស្លាមលើការចាប់ខ្លួនលោក al-Saadi ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


