Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គំរាមខ្លាំងៗ ឧបទ្ទវហេតុនុយក្លេអ៊ែរ ក៏អាចកើតឡើងនៅអឺរ៉ុបដែរ (មានវីដេអូ)

បានផុស

នៅ

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានចេញមុខគំរាមខ្លាំងៗដល់សម្ពន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន ដែលចោទប្រកាន់រុស្ស៊ីថា បានបង្កើតហានិភ័យនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ ដោយសារតែការដាក់កងកម្លាំងឈរជើងនៅជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន។

លោក Dmitry Medvedev

ទីក្រុងកៀវ​ បាន​ចោទ​រុស្ស៊ី​ពី​ការ​បាញ់​ប្រហារ​ទីប្រជុំជន​អ៊ុយក្រែន ចេញ​ពី​ទីតាំង​ដោយ​ដឹង​ថា​កងកម្លាំង​អ៊ុយក្រែន​មិន​អាច​ប្រថុយ​បាញ់​តប​វិញបាន។ ទីក្រុងកៀវនិយាយថា រុស្សីខ្លួនឯងបានបាញ់ផ្លោងដាក់តំបន់នោះ តែបែរជាបន្ទោសអ៊ុយក្រែនទៅវិញ។ ទោះយ៉ាងណា រុស្ស៊ី​និយាយ​ថា ​អ៊ុយក្រែនទេ​ដែល​វាយ​ប្រហារ​រោងចក្រនោះ។

លោក Medvedev ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​​រុស្ស៊ី ​បាន​សរសេរ​លើ Telegram របស់​លោក​កាលពី​ថ្ងៃ​សុក្រទី១២ខែសីហាថា “ទីក្រុងកៀវ និងសម្ព័ន្ធមិត្ត និយាយថា វាជារុស្ស៊ី។ នោះច្បាស់ជាមិនសមហេតុសមផល ១០០%”។ លោក​បាន​បន្ថែម​ថា​ “​ពួកគេ​និយាយ​ថា​ វា​កើត​ឡើង​ដោយ​ចៃដន្យ ហាក់ដូច​ជាយើង​មិនដឹង។ តើខ្ញុំអាចនិយាយអ្វីបាន? សូមកុំភ្លេចថា សហភាពអឺរ៉ុប ក៏មានរោងចក្រថាមពលនុយក្លេអ៊ែរដែរ ហើយ​គ្រោះថ្នាក់ក៏​អាច​កើត​មាន​នៅ​ទីនោះ​ដែរ”។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១២ខែសីហា ប្រមុខនុយក្លេអ៊ែរបស់អង្គការសហប្រជាជាតិ បានព្រមានថា សកម្មភាពយោធាគួរឲ្យព្រួយបារម្ភនៅរោងចក្រនុយក្លេអ៊ែរ អាចនាំឲ្យមានផលវិបាកដ៏គ្រោះថ្នាក់។

អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក Rafael Grossi បានជំរុញឲ្យរុស្ស៊ី និងអ៊ុយក្រែន អនុញ្ញាតឲ្យអ្នកជំនាញនុយក្លេអ៊ែរចូលទៅវាយតម្លៃការខូចខាត និងវាយតម្លៃសុវត្ថិភាព និងសន្តិសុខនៅឯបរិវេណនុយក្លេអ៊ែរដ៏ធំល្វឹងល្វើយ ជាកន្លែងដែលស្ថានការណ៍ត្រូវបានគេរាយការណ៍ថា កាន់តែយ៉ាប់យ៉ឺន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ រុស្ស៊ី ព្រមានថា ពិភពលោក កំពុងស្ថិតនៅមាត់ជ្រោះ នៃគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម