ព័ត៌មានអន្ដរជាតិ
ចិន បញ្ជូនយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែក ចូលរួមសមយុទ្ធជាមួយ ថៃ
កងទ័ពអាកាសចិនកាលពីថ្ងៃអាទិត្យបានបញ្ជូនយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿងទៅកាន់ប្រទេសថៃ ដើម្បីចូលរួមក្នុងសមយុទ្ធយោធាជាមួយកងទ័ពអាកាសថៃ ។

ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា ការធ្វើសមយុទ្ធលើកនេះនឹងផ្តោតលើការគាំទ្រដល់ប្រតិបត្តិការផ្លូវអាកាស ការវាយប្រហារគោលដៅផ្លូវគោក និងចល័តកងកម្លាំងទាំងក្រុមធំ និងក្រុមតូច ខណៈភាគីអាមេរិកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរុកចូលទៅមុខយ៉ាងគឃ្លើនរបស់ចិនក្នុងតំបន់ប៉ាស៊ីហ្វិក ។
ការដែលចិនពង្រីកសកម្មភាពយោធារបស់ខ្លួនចូលមកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះបានធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនាំទៅដល់ការលើកកម្ពស់ការប្រកួតប្រជែងទាំងផ្នែកយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរវាងប្រទេសមហាអំណាចទាំងពីរព្រមៗគ្នាជាមួយនឹងទំនាក់ទំនងដែលមានភាពតានតឹងរួចទៅហើយ ។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំ ឬការហ្វឹកហាត់ចម្រុះ (Falcon Strike 2022) រវាងប្រទេសថៃ និងចិននេះ បានធ្វើឡើងនៅចន្លោះថ្ងៃទី ១៤ ដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេល ២ ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ ១៩ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ VOA Thai
ចុចអាន ៖ WHO ប្រាប់កុំឲ្យយល់ច្រឡំ ជំងឺអុតស្វា មិនទាក់ទងនឹងសត្វស្វាឡើយ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


