ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្ដេជ្ញាសងសឹកអ្នកបំផ្ទុះគ្រាប់បែកសម្លាប់កូនស្រីសម្ព័ន្ធមិត្តលោក ពូទីន (មានវីដេអូ)
ប្រទេសរុស្ស៊ីកំពុងស្ដីបន្ទោស និងចង្អុលចំៗលើអ៊ុយក្រែន បន្ទាប់ពីការបំផ្ទុះគ្រាប់បែករថយន្តសម្លាប់នាង Darya Dugina កូនស្រីរបស់លោក Aleksandr Dugin ដែលជាសម្ព័ន្ធមិត្តលោកប្រធានាធីបតី វ្ល៉ាឌីមៀ ពូទីន និងប្តេជ្ញាសងសឹកអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ផងដែរ ។

ការប្ដេជ្ញាសងសឹកនេះបានកើតឡើង បន្ទាប់ពីសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) កាលពីពេលថ្មីៗនេះបានបង្ហាញជាសាធារណៈនូវវីដេអូនៃជនជាតិអ៊ុយក្រែនឈ្មោះ Natalya Vovk ដែលត្រូវបានគេកំណត់ថា ជាជនសង្ស័យដ៏សំខាន់ក្នុងករណីបំផ្ទុះរថយន្តកាលពីថ្ងៃសៅរ៍ ទី២០ ខែសីហា ដែលបានសម្លាប់អ្នកកាសែតឈ្មោះ Darya Dugina នៅទីក្រុងមូស្គូ ។
ជនជាតិអ៊ុយក្រែនវ័យ ៤៣ ឆ្នាំរូបនេះបានជិះរថយន្ត Mini Cooper មកដល់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី ២៣ ខែកក្កដា ខណៈដែលនៅថ្ងៃអាទិត្យ ក្រោយការបំផ្ទុះគ្រាប់បែក, នាង Vovk បានបើកឡានទៅប្រទេសអេស្តូនីដើម្បីរត់គេចខ្លួន ។

គួររំឭកថា ឧបទ្ទវហេតុនៃការផ្ទុះឆេះរថយន្តសម្លាប់នាង Darya Dugina បានកើតឡើងនៅលើផ្លូវហាយវេមួយកន្លែងចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងមូស្គូនៅវេលាម៉ោង ២១ និង ៣៥ នាទី ។ យោងតាមរូបថត និងវីដេអូពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលគេស្គាល់ថាម៉ាក Land Cruiser Prado បានឆាបឆេះយ៉ាងសន្ធោសន្ធៅ រួចក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ រុស្ស៊ី បង្ហាញមុខជនសង្ស័យ ក្នុងករណីធ្វើឃាត កូនស្រីសម្ព័ន្ធមិត្ត លោក ពូទីន (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៥ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
សន្តិសុខសង្គម១ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី


