ព័ត៌មានអន្ដរជាតិ
កូឡុំប៊ី ប្រកាសប្រគល់ទ្រព្យសម្បត្តិដែលរឹបអូសបានពីក្រុមជួញដូរគ្រឿងញៀន ទៅឲ្យកសិករ និងស្ត្រី
ប្រធានាធិបតីឆ្វេងនិយម Gustavo Petro បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី០១ខែកញ្ញាថា ប្រទេសកូឡុំប៊ី នឹងផ្តល់ទ្រព្យសម្បត្តិដែលរឹបអូសបានពីក្រុមជួញដូរគ្រឿងញៀន មានតម្លៃប្រហែល ៤.៩ពាន់លានដុល្លារទៅឲ្យកសិករ អង្គការស្ត្រី សម្ព័ន្ធយុវជន និងសាកលវិទ្យាល័យ។

ជាធម្មតា ប្រទេសនៅតំបន់ជួរភ្នំ Andes មួយនេះ បានស្វែងរកការលក់ទ្រព្យសម្បត្តិ និងទំនិញដែលរឹបអូសបាន ដើម្បីផ្តល់សំណងដល់ជនរងគ្រោះ ហើយកាលពីឆ្នាំមុន បានបើកទីភ្នាក់ងារអចលនទ្រព្យមួយ ដែលមានភារកិច្ចគ្រប់គ្រងផ្ទះ កសិដ្ឋាន និងអចលនទ្រព្យផ្សេងៗ។
ប៉ុន្តែជារឿយៗ ការលក់ទាំងនោះគឺជួបបញ្ហាប្រឈម ដោយអ្នកទិញមានការភ័យខ្លាចថា ម្ចាស់មុន ឬសាច់ញាតិរបស់ពួកគេនឹងដណ្តើមយកវិញ ជាពិសេសនៅពេលដែលអតីតមេដឹកនាំយោធាស្តាំនិយមធំៗ វិលត្រលប់មកពីការកាត់ទោសគ្រឿងញៀននៅសហរដ្ឋអាមេរិក វិញ។

លោក Petro បាននិយាយនៅក្នុងព្រឹត្តិការណ៍អបអរសាទរការតែងតាំងមន្ត្រី រួមទាំងប្រធានថ្មី នៃអង្គភាពប្រឆាំងការលាងលុយកខ្វក់របស់ប្រទេស កូឡុំប៊ី ថា “យើងត្រូវតែធ្វើ ដើម្បីឲ្យទ្រព្យសម្បត្តិដែលទទួលបានដោយខុសច្បាប់ បានទៅដល់ដៃប្រជាជនកូឡុំប៊ី”។
គួរបញ្ជាក់ថា លោក Petro ដែលបានជាប់ឆ្នោតកាលពីខែមិថុនា បានសន្យាបង្កើតកម្មវិធីសង្គមដ៏មានមហិច្ឆតា ដែលលោកនិយាយថា នឹងចាប់ផ្តើមលុបបំបាត់ភាពអយុត្តិធម៌រយៈពេលច្រើនសតវត្សរ៍នៅក្នុងប្រទេសកូឡុំប៊ី ហើយថា លោកនឹងស្វែងរកសន្តិភាពទាំងស្រុង ជាមួយក្រុមទ័ពព្រៃឆ្វេងនិយមគឺ កងទ័ពរំដោះជាតិ (ELN) និងក្រុមឧក្រិដ្ឋជន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ទីបំផុត កូឡុំប៊ី ចាប់បានមេគ្រឿងញៀនល្បីឈ្មោះបំផុត (មានវីដេអូ)
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


