ព័ត៌មានអន្ដរជាតិ
អាមេរិក ថ្កោលទោសយោធា មីយ៉ាន់ម៉ា ចំពោះការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំទៀត
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken បានថ្កោលទោសមីយ៉ាន់ម៉ាចំពោះការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំទៀត និងអំពាវនាវឲ្យដាក់សម្ពាធបន្ថែមលើយោធារបស់ប្រទេសមួយនេះផងដែរ ។

លោក Anthony Blinken បាននិយាយថា “យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការកាត់ទោសដាក់ពន្ធនាគារដោយអយុត្តិធម៌របស់យោធាមីយ៉ាន់ម៉ា ដែលកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំបន្ថែមទៀត ជាពិសេសគឺការដាក់ទោសឲ្យធ្វើការងារធ្ងន់តែម្ដង” ។
លោករដ្ឋមន្ត្រីបានបន្ថែមថា “យើងត្រូវតែធ្វើការរួមគ្នា ដើម្បីឲ្យយោធាទទួលខុសត្រូវចំពោះអំពើហិង្សាដែលកាន់តែកើនឡើង និងការបង្រ្កាបលើមេដឹកនាំដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។

គួរបញ្ជាក់ថា កន្លងទៅ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បានប្រកាសដាក់ទណ្ឌកម្មលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាជាបន្តបន្ទាប់ ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុនមក ប៉ុន្តែវិធានការទាំងនោះហាក់មានឥទ្ធិពលតិចតួចណាស់ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ អាមេរិក បង្កើនល្បឿនលក់អាវុធឲ្យសម្ព័ន្ធមិត្ត ព្រោះខ្លាចចាញ់ ចិន និងរុស្ស៊ី
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


