ព័ត៌មានអន្ដរជាតិ
របាយការណ៍៖ រុស្ស៊ី ត្រៀមទិញសព្វាវុធពី កូរ៉េខាងជើង (មានវីដេអូ)
រុស្សីនឹងទិញកាំភ្លើងធំ និងរ៉ុកកែត រាប់លានគ្រាប់ពីកូរ៉េខាងជើង។ នេះបើយោងតាមរបាយការណ៍ចារកម្ម របស់សហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ កាសែត New York Times ដែលរាយការណ៍ពីការទិញនេះមុនគេ បាននិយាយថា របាយការណ៍នេះបានផ្តល់ព័ត៌មានលម្អិតតិចតួចណាស់អំពីអាវុធពិតប្រាកដដែលរុស្ស៊ីនឹងទិញពីកូរ៉េខាងជើង ឬពេលវេលា ឬទំហំនៃការដឹកជញ្ជូន។
កាសែតដដែលផ្សាយថា ក្រៅពីគ្រាប់រ៉ុកកែតរយៈចម្ងាយខ្លី និងគ្រាប់កាំភ្លើងធំ, រុស្ស៊ីត្រូវបានគេរំពឹងថា ក៏នឹងព្យាយាមទិញឧបករណ៍កូរ៉េខាងជើងបន្ថែមទៀតផងដែរ នាពេលអនាគត។

មន្ត្រីអាមេរិកម្នាក់ ដែលនិយាយទៅ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ចំណាត់ការរបស់រុស្ស៊ី ក្នុងការទិញសព្វាវុធពីកូរ៉េខាងជើង បានបង្ហាញថា យោធារុស្ស៊ីកំពុងបន្តទទួលរងនូវកង្វះខាតការផ្គត់ផ្គង់នៅក្នុងប្រទេសអ៊ុយក្រែន ដោយសារតែផ្នែកមួយនៃការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ។
រុស្ស៊ី បានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសនានា រួមទាំងកូរ៉េខាងជើង និងអ៊ីរ៉ង់ ចាប់តាំងពីការលុកលុយចូលអ៊ុយក្រែនក្នុងខែកុម្ភៈ បានបង្កឲ្យមានការថ្កោលទោស និងការដាក់ទណ្ឌកម្មពីអន្តរជាតិ។

កាលពីខែកក្កដា អ៊ុយក្រែនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងជើង បន្ទាប់ពីទទួលព័ត៌មានថា ទីក្រុងព្យុងយ៉ាងបានចូលរួមជាមួយរុស្ស៊ី និងស៊ីរី ក្នុងការទទួលស្គាល់ឯករាជ្យភាពនៃសាធារណរដ្ឋដែលប្រកាសដោយខ្លួនឯងចំនួនពីរ នៅភាគខាងកើតប្រទេសអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ រុស្ស៊ី ប្រកាសមិនផ្គត់ផ្គង់ឧស្ម័នទៅ អឺរ៉ុប រហូតដល់ទណ្ឌកម្មដកចេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


