ព័ត៌មានអន្ដរជាតិ
អតីតមេដឹកនាំក្រុមអាវក្រហម ឲ្យតាមដានតុលាការធម្មនុញ្ញលើការសម្រេចតំណែង ៨ ឆ្នាំរបស់លោក ប្រាយុទ្ធ
លោក Jatuporn Promphan អតីតមេដឹកនាំក្រុមអាវក្រហមបានដឹកនាំបក្ខពួករៀបចំព្រឹត្តិការណ៍មួយដើម្បីបញ្ឈប់អំណាចរបស់បងប្អូនទាំង ៣ នាក់របស់លោក ប្រាយុទ្ធ ចាន់អូចា ជាពិសេសស្នើឲ្យតាមដានការសម្រេចរបស់តុលាការធម្មនុញ្ញលើករណី ៨ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ តែម្ដង ។

ក្នុងព្រឹត្តិការណ៍នៅបរិវេណផ្លូវបំបែក Ratchaprasong លោក Jatuporn Promphan បាននិយាយថា មនុស្សជាច្រើនពិតជាឆ្ងល់ហើយ ហេតុអ្វីបានជាលោកនាំគ្នាមកតវ៉ានៅផ្លូវនេះ ពីព្រោះកន្លែងនេះ គឺជាទីកន្លែងនិមិត្តរូបខាងយោបាយ ។
លោក Jatuporn បន្តថា នៅថ្ងៃទី ៦-៧ ខែកញ្ញានេះ ពួកគេនឹងស្នើឲ្យមានការធ្វើវិសោធនកម្មមាត្រា ២៧២ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ដែលផ្តល់សិទ្ធិឲ្យសមាជិកព្រឹទ្ធសភាមានអំណាចក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ពីព្រោះរដ្ឋធម្មនុញ្ញមាត្រា ២៧២ នេះសរសេរឡើងដើម្បីហែករដ្ឋធម្មនុញ្ញ ពោលគឺមិនមែនធ្វើវិសោធនកម្មនោះទេ ។

អតីតមេដឹកនាំក្រុមអាវក្រហមរូបនេះបញ្ជាក់ថា ពួកខ្លួននឹងលាតត្រដាងពីការខូចខាតដល់ប្រទេសជាតិក្នុងរយៈពេល ៨ ឆ្នាំក្រោមការកាន់អំណាចរបស់បងប្អូនទាំង ៣ នាក់នេះ ហើយពួកគេនឹងមិនត្រូវការបងប្អូនទាំង ៣ នាក់ ឬអ្នកទី ៤ ដែលមានលក្ខណៈបែបនេះនោះទេ ពីព្រោះអ្នកទាំងនោះសុទ្ធតែបង្កការខូចខាតដល់ប្រទេសជាតិ និងបង្កការបែងបាក់ក្នុងសង្គម ។
គួរបញ្ជាក់ថា តុលាការធម្មនុញ្ញថៃនឹងកោះប្រជុំពិសេសនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពិចារណាលើអាណត្តិរយៈពេល ៨ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ ចាន់អូចា ខណៈពីដើមឡើយ តុលាការបានកំណត់ថា នឹងកោះប្រជុំនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Naewna
ចុចអាន ៖ វត្តនៅខេត្តភាគខាងត្បូង វៀតណាម បើកបង្រៀនភាសាខ្មែរ ឥតគិតថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


