ព័ត៌មានអន្ដរជាតិ
លោកស្រី Tsai អរគុណសមយុទ្ធចិន ដែលធ្វើឲ្យជំនាញប្រយុទ្ធរបស់កងទ័ពតៃវ៉ាន់ កាន់តែប្រសើរ (មានវីដេអូ)
លោកស្រីប្រធានាធិបតី Tsai Ing-wen បាននិយាយនៅថ្ងៃអង្គារទី៦ខែកញ្ញានេះថា ជំនាញប្រយុទ្ធរបស់យោធាកោះតៃវ៉ាន់ឥឡូវនេះ មានភាពចាស់ទុំជាងមុន ហើយខ្លួនអាចប្រយុទ្ធបានកាន់តែប្រសើរ ដោយត្រូវអរគុណទៅដល់សមយុទ្ធយោធារបស់ចិននាពេលថ្មីៗនេះ ដែលយើងតាមសង្កេតមើលម្តងហើយម្តងទៀត។

ប្រទេសចិន បានធ្វើសមយុទ្ធភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិកាលពីខែមុន ជាហេតុបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងចំពោះអ្វីដែលខ្លួនយល់ឃើញថា ជាការបង្ហាញការគាំទ្រយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិក ដល់កោះមួយដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន។
ហើយចាប់តាំងពីពេលនោះមក ចិន បានបង្កើនសកម្មភាពយោធានៅជិតកោះតៃវ៉ាន់ជានិច្ច។

ថ្លែងទៅនៅឯមូលដ្ឋានទ័ពអាកាស Hualien នៅឆ្នេរសមុទ្រភាគខាងកើតកោះតៃវ៉ាន់ លោកស្រី Tsai និយាយថា ស្ថានភាពនៅជុំវិញច្រកសមុទ្រតៃវ៉ាន់ នៅតែតានតឹង ហើយការគំរាមកំហែងមិនបាត់ទៅណាឡើយ។
លោកស្រីនិយាយថា “ចំពោះមុខបញ្ហាប្រឈម យោធាជាតិរបស់យើង បានឆ្លើយតបដោយស្ងប់ស្ងាត់ចំពោះការប៉ុនប៉ងឈ្លានពានរបស់សត្រូវ និងបានការពារសន្តិសុខរបស់ប្រទេសដោយអត់ធ្មត់។ ខ្ញុំជឿថា បន្ទាប់ពីបេសកកម្មត្រៀមខ្លួនប្រយុទ្ធនេះ, ជំនាញប្រយុទ្ធរបស់យោធាជាតិយើងកាន់តែមានភាពចាស់ទុំ ហើយកម្លាំងប្រយុទ្ធរបស់ខ្លួនកាន់តែមានឥទ្ធិពល។ ខ្ញុំមានមោទកភាពខ្លាំងណាស់ ចំពោះកងកម្លាំងប្រដាប់អាវុធ”។

រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់តៃវ៉ាន់និយាយថា ដោយសារសាធារណរដ្ឋប្រជាមានិតចិន មិនដែលបំភ្លេចការចង់គ្រប់គ្រងកោះនេះនោះ ខ្លួនគ្មានសិទ្ធិអះអាង ឬសម្រេចអនាគតរបស់ខ្លួនបានឡើយ ប៉ុន្តែរឿងនេះអាចកំណត់បានតែដោយប្រជាជនតៃវ៉ាន់ ប៉ុណ្ណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន បញ្ជូនយន្តហោះយោធា ៦២ គ្រឿង និងនាវាចម្បាំង ៧ គ្រឿង ទៅច្រកសមុទ្រ តៃវ៉ាន់
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


