ព័ត៌មានអន្ដរជាតិ
ពលរដ្ឋនៅជាយក្រុង ហាណូយ រើរបស់របរទៅទីទួលសុវត្ថិភាពទាំងយប់ ដោយសារទឹកជំនន់
អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា ប្រជាជនជាច្រើននៅក្នុងភូមិមួយនៅជាយក្រុងហាណូយបានរើរបស់របររបស់ពួកគេទៅកាន់ទីទួលសុវត្ថិភាពទាំងយប់ ដោយសារកម្រិតទឹកទន្លេ Bui បានហក់ឡើងខ្លាំង ចាប់តាំងពីរសៀលថ្ងៃព្រហស្បតិ៍មកម្ល៉េះ ដោយបណ្ដាលឲ្យលិចផ្លូវ និងផ្ទះសម្បែងជាច្រើនខ្នង ។

លោក Nguyen Manh Ha ប្រធានរដ្ឋបាលតំបន់ Xuan Mai របស់ទីក្រុងហាណូយបានប្រាប់សារព័ត៌មាន Tuoi Tre កាលពីថ្ងៃសុក្រថា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេបានហូរចូលលិចភូមិ Bui Xa ក្នុងតំបន់ Xuan Mai ខណៈតំបន់ខ្លះលិចក្នុងជម្រៅ ៥០ សង់ទីម៉ែត្រ ។
លោក Ha បាននិយាយថា នៅពេលដែលទឹកជំនន់បានចាប់ផ្តើមវាយលុកផ្ទះនៅតំបន់ទំនាបមួយចំនួននៅក្នុងភូមិត Bui Xa និងតំបន់ផ្សេងទៀត អាជ្ញាធរក្រុងបានចេញការព្រមានអំពីទឹកជំនន់ និងរៀបចំសម្រាប់ការជម្លៀសប្រជាជននៅពេលចាំបាច់ ។

លោក Ha បានបន្ថែមថា ភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដែលជំរុញឲ្យអាជ្ញាធរមូលដ្ឋានផ្តល់ការព្រមានអំពីទឹកជំនន់ខ្លាំងក្លា និងការណែនាំអំពីសុវត្ថិភាពដល់ប្រជាពលរដ្ឋតាមរយៈប្រព័ន្ធបំពងសំឡេង ខណៈគិតត្រឹមថ្ងៃព្រហស្បតិ៍ រដ្ឋបាលមូលដ្ឋានបានជម្លៀសប្រជាពលរដ្ឋចំនួន ១៤ គ្រួសារហើយ” ។
ទោះយ៉ាងណាលោក Ha បានប្រាប់ Tuoi Tre ថា ទឹកជន់លិចក៏បានស្រកបន្តិចម្តងៗផងដែរ ចាប់តាំងពីព្រឹកថ្ងៃសុក្រ ប៉ុន្តែអាជ្ញាធរ និងអ្នកស្រុកនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ ដើម្បីដោះស្រាយការវិវឌ្ឍន៍អវិជ្ជមានដែលអាចកើតមានក្នុងពេលខាងមុខ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


