ព័ត៌មានអន្ដរជាតិ
លិចទូកជនចំណាកស្រុក ស្លាប់ ៣៤នាក់ នៅ ស៊ីរី
ជនចំណាកស្រុកចំនួន៣៤នាក់បានស្លាប់ បន្ទាប់ពីទូកដែលពួកគេកំពុងធ្វើដំណើរ បានលិចក្នុងសមុទ្រ មេឌីទែរ៉ាណេ នៃប្រទេសស៊ីរី។

ក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួន ២០ នាក់កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យមួយនៅទីក្រុង Tartus ភាគខាងត្បូងប្រទេសស៊ីរី។
តាមសម្តីអ្នកនៅរស់, ទូកនេះបានដឹកមនុស្សចន្លោះពី១២០ទៅ១៥០នាក់ ចេញពីទីក្រុង Minyeh នៅជិតកំពង់ផែ Tripoli នៃប្រទេសលីបង់។

ក្រុមមន្ត្រីនិយាយថា ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តក្នុងស្ថានភាពដ៏លំបាក។
យោងតាម UNHCR, ប្រទេសលីបង់ ទទួលជនភៀសខ្លួនស៊ីរីប្រមាណ១.៥លាននាក់ និងជិត ១៤០០០ នាក់មកពីប្រទេសផ្សេងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ និងការផ្ទុះកំពង់ផែ បេរូត ឆ្នាំ២០២០ ធ្វើឲ្យប្រជាជនជាង ៨០% ជួបការលំបាកក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និងថ្នាំពេទ្យ។
ស្ថានភាពនេះកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ជនចំណាកស្រុករបស់ប្រទេសនេះ ដែលមានមនុស្សជាច្រើននាក់ ព្យាយាមភៀសខ្លួនទៅកន្លែងផ្សេង រួមទាំងទៅកាន់អឺរ៉ុបផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ជនចំណាកស្រុក ១២ នាក់ ជាប់ក្នុងព្រំដែន តួកគី និង ក្រិក ត្រជាក់រហូតស្លាប់
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


