ព័ត៌មានអន្ដរជាតិ
រុស្ស៊ី មិនចង់មានជម្លោះបើកចំហជាមួយ អាមេរិក និងណាតូ ទេ
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានសង្កត់ធ្ងន់កាលពីថ្ងៃសុក្រទី២៣ខែកញ្ញានៅក្នុងសន្និសីទមួយថា ទីក្រុងមូស្គូ គ្មានចំណាប់អារម្មណ៍ចំពោះជម្លោះបើកចំហ ជាមួយសហរដ្ឋអាមេរិក ឬអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នោះទេ។

លោក Ryabkov បានសម្តែងការព្រួយបារម្ភ អំពីទំនាក់ទំនងបច្ចុប្បន្នរបស់រុស្ស៊ីជាមួយភាគីទាំងពីរនេះ ដោយបញ្ជាក់ថា “ទំនាក់ទំនងគឺធ្លាក់ជិតដល់ចំណុចសូន្យហើយ។ អាមេរិកមិនចង់ចរចាជាគោលការណ៍ទេ ហើយរួមជាមួយនឹងសមាជិកមួយចំនួនរបស់ណាតូ, អ្នកទាំងនោះកំពុងជំរុញដោយផ្ទាល់ឲ្យទីក្រុងកៀវ បង្វែរប្រតិបត្តិការយោធាមកកាន់ទឹកដីរបស់យើង ក្នុងគោលបំណងប្រយុទ្ធដល់អ៊ុយក្រែនចុងក្រោយ”។
លោកបានគូសបញ្ជាក់បន្ថែមទៀតថា ទីក្រុងមូស្គូ មិនបានគំរាមកំហែងនរណាម្នាក់ជាមួយនឹងការវាយប្រហារនុយក្លេអ៊ែរនោះទេ ប៉ុន្តែគ្រាន់ជាការព្រមានអំពីហានិភ័យនៃការជ្រៀតជ្រែក ក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនប៉ុណ្ណោះ។ លោក Ryabkov និយាយថា សហរដ្ឋអាមេរិកមានចេតនា បង្កើតការគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tele Trader
ចុចអាន៖ អ៊ុយក្រែន បណ្ដេញ ឯកអគ្គរដ្ឋទូត អ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


