ព័ត៌មានអន្ដរជាតិ
ទប់លែងឈ្នះ អង់គ្លេសត្រូវសម្រេចចិត្តថាទុកអ្នកណារស់ អ្នកណាស្លាប់
សេវាកម្មសុខភាពជាតិ (NHS) អាចប្រឈមមុខនឹងភារកិច្ចគួរឲ្យរន្ធត់ពោលគឺត្រូវជ្រើសរើសថាតើអ្នកណាដែលត្រូវទទួលការព្យាបាលជួយសង្គ្រោះជីវិតចំពេលមន្ទីរទាំងឡាយកំពុងពោរពេញទៅដោយអ្នកជំងឺកូវីដដែលកាន់តែច្រើនឡើងៗ។

ប្រធានសមាគមអ្នកពិគ្រោះយោបល់និងអ្នកឯកទេសខាងមន្ទីរពេទ្យ (HCSA) លោកស្រី Claudia Paoloni បានព្រមានថា NHS មិនមានគ្រែគ្រប់គ្រាន់ដើម្បីទប់ទល់នឹងករណីជំងឺកូវីដដែលកំពុងតែឡើងដល់កម្រិតកំពូលដូចដែលគេឃើញនៅក្នុងចក្រភពអង់គ្លេសនោះទេ។
វាបានកើតឡើងស្របពេលដែលមានសម្ពាធលើរដ្ឋាភិបាលក្នុងការដាក់មនុស្សរាប់លាននាក់បន្ថែមទៀតក្រោមការរឹតត្បិតតឹងរ៉ឹងបំផុតខណៈចក្រភពអង់គ្លេសមានការឆ្លងថ្មីចំនួន៥១,១៣៥ករណីនិងការស្លាប់ចំនួន៤១៤នាក់កាលពីម្សិលមិញ។

វេជ្ជបណ្ឌិត Paoloni បាននិយាយថា “NHS របស់យើងមិនមានគ្រែសម្រាប់ដោះស្រាយទេ។ តំបន់ខ្លះនឹងមានអ្នកជំងឺលើសលុបក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ប្រសិនបើសមត្ថភាពដាក់ខ្យល់អុកស៊ីហ្សែនទប់ទល់លែងឈ្នះ ជម្រើសដ៏គួរឲ្យរន្ធត់នឹងត្រូវសម្រេចថា ទុកឲ្យអ្នកណាស្លាប់ អ្នកណារស់”។

លោកស្រីនិយាយថា ជម្រើសនឹងស្ថិតនៅតាមខ្សែបន្ទាត់របស់អ្នកដែលត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់និងអ្នកដែលទទួលបានការថែទាំមានកំណត់។
រឿងនេះបានកើតឡើងបន្ទាប់អាជ្ញាធរមូលដ្ឋានក្រុង Essex ប្រកាសពី “ឧប្បត្តិហេតុដ៏ធំមួយ” ខណៈចំនួនករណីឆ្លងវីរុសកូរ៉ូណាបានគំរាមកំហែងដល់សេវាសុខភាពនៅក្នុងស្រុក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ អង់គ្លេសប្រមែប្រមូលគ្រូពេទ្យនិងអ្នកស្ម័គ្រចិត្ត១ម៉ឺននាក់ ជួយដល់ប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ កូវីដផង កូរ៉ូណាក្លាយពូជផង ពេលនេះអង់គ្លេសជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរទៀត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


