ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បញ្ជាក់ច្បាស់ៗ ពាក់ព័ន្ធការបាញ់មីស៊ីលឥតល្ហែ នាពេលថ្មីៗនេះ (មានវីដេអូ)
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទទី១០ខែតុលានេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដឹកនាំសមយុទ្ធនុយក្លេអ៊ែរយុទ្ធសាស្ត្រនាពេលថ្មីៗនេះ របស់អង្គភាពប្រតិបត្តិការនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពជើងទឹកទ្រង់ទ្រាយធំ របស់កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបានបង្កើនភាពតានតឹងយ៉ាងខ្លាំងនៅក្នុងតំបន់។

KCNA រាយការណ៍ថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ប្រទេសកូរ៉េខាងជើងបានធ្វើសមយុទ្ធពាក់ព័ន្ធនឹងមីស៊ីលផ្លោង ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយ។ នេះគឺដើម្បីបញ្ជូនសារដ៏ម៉ឺងម៉ាត់ នៃការកំញើញសង្គ្រាម។ ការបាញ់មីស៊ីលទាំងនេះ ត្រូវបានធ្វើឡើងដើម្បីកំណត់គោលដៅអាកាសយានដ្ឋាន និងកំពង់ផែសំខាន់ៗរបស់សត្រូវ។
KCNA បន្តថា “ប្រសិទ្ធភាព និងសមត្ថភាពប្រយុទ្ធជាក់ស្តែងនៃកម្លាំងប្រយុទ្ធនុយក្លេអ៊ែរបស់យើង ត្រូវបានបង្ហាញយ៉ាងពេញទំហឹង ព្រោះខ្លួនត្រៀមខ្លួនទាំងស្រុងក្នុងការវាយលុក និងបំផ្លាញគោលដៅគ្រប់ពេលវេលា ចេញពីទីតាំងណាមួយ”។

KCNA បានដកស្រង់សម្តីលោក គីម ដែលនិយាយថា “ថ្វីបើសត្រូវនៅតែបន្តនិយាយអំពីការសន្ទនា និងកិច្ចចរចាក៏ដោយ យើងមិនមានអ្វីត្រូវនិយាយអំពីរឿងទាំងនោះទេ ហើយក៏គ្មានអារម្មណ៍ថា ចាំបាច់ត្រូវធ្វើដូច្នេះដែរ”។
គណបក្សពលករដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើង បានសម្រេចចិត្តធ្វើសមយុទ្ធនេះជាការឆ្លើយតបដែលមិនអាចចៀសបាន ចំពោះការចល័តកងទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូងក្នុងទ្រង់ទ្រាយធំ រួមទាំងនាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។

មន្ត្រីក្នុងទីក្រុងសេអ៊ូល និងតូក្យូ និយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ទៀតកាលពីព្រឹកថ្ងៃអាទិត្យទី០៩ខែតុលា ដែលធ្វើឲ្យវាក្លាយជាការបាញ់បង្ហោះលើកទីប្រាំពីរចាប់តាំងពីថ្ងៃទី ២៥ ខែកញ្ញាមក។
កាលពីថ្ងៃទី ៤ ខែតុលា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយជាងពេលមុន ដោយបានហោះរំលងប្រទេសជប៉ុនជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Hindustan Times
ចុចអាន៖ ជប៉ុន បង្កើនការប្រុងប្រយ័ត្ន មុនកូរ៉េខាងជើង រៀបចំព្រឹត្តិការណ៍ដ៏ធំ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


