ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ផ្តល់សំណងជាទីគាប់ចិត្តដល់ជនរងគ្រោះនៃការធ្លាក់យន្តហោះ
ប្រទេសអ៊ីរ៉ង់នឹងចំណាយប្រាក់ចំនួន១៥ម៉ឺនដុល្លារជាសំណងដល់ក្រុមគ្រួសារនៃជនរងគ្រោះទាំង១៧៦នាក់ដែលបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះអ៊ុយក្រែនក្បែរអាកាសយានដ្ឋាន Tehran កាលពីខែមករា។

អនុប្រធានផ្នែកកិច្ចការច្បាប់របស់អ៊ីរ៉ង់លោក Laaya Joneidi បាននិយាយថា ការទូទាត់សំណងនឹងត្រូវផ្តល់ជូនក្រុមគ្រួសារនីមួយៗនៃជនរងគ្រោះទាំង១៧៦នាក់ដោយផ្អែកលើឯកសារផ្លូវការនិងមុនពេលគម្រប់ខួប១ឆ្នាំនៃឧប្បត្តិហេតុនេះ។
រដ្ឋមន្ត្រីក្រសួងផ្លូវនិងអភិវឌ្ឍន៍ទីក្រុងអ៊ីរ៉ង់លោក Mohammad Eslami ត្រូវបានប្រគល់ភារកិច្ចឲ្យផ្តល់ថវិកាដល់ក្រុមគ្រួសារជនរងគ្រោះ។

ជើងហោះហើរលេខ PS752 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនបានធ្លាក់ភ្លាមៗក្រោយពេលហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini របស់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃទី៨ខែមករា។
ឧប្បត្តិហេតុនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់លោក Qassem Soleimani ក្នុងការវាយប្រហាររបស់យោធាអាមេរិកនៅទីក្រុងបាកដាដ។

ដំបូងឡើយ អាជ្ញាធរអ៊ីរ៉ង់បានបដិសេធថា មីស៊ីលមិនបានវាយប្រហារយន្ដហោះដឹកអ្នកដំណើរនោះទេតែក្រោយមកបានសារភាពចំពោះឧប្បត្តិហេតុនេះ។
ជនរងគ្រោះភាគច្រើនគឺជាជនជាតិកាណាដាដើមកំណើតអ៊ីរ៉ង់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ អ៊ីរ៉ង់ព្រមានអាមេរិក បើហ៊ានវាយប្រហារ ជម្លោះនឹងខ្លាំងជាងសង្គ្រាមអ៊ីរ៉ាក់ទៀត
ចុចអាន៖ ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់រង់ចាំស្វាគមន៍ B-52 របស់អាមេរិក
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតម្លៃប្រេងអន្តរជាតិបន្តហក់ឡើង ជុំវិញភាពតានតឹងមជ្ឈិមបូព៌ា និងការគំរាមបិទច្រកសមុទ្រក្រហម


