Connect with us

ព័ត៌មានអន្ដរជាតិ

លោក Stoltenberg៖ ជ័យជម្នះរបស់រុស្ស៊ី គឺជាបរាជ័យរបស់ ណាតូ (មានវីដេអូ)

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារទី១១ខែតុលាថា ជ័យជម្នះយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ស្មើនឹងបរាជ័យរបស់សម្ព័ន្ធមិត្តលោកខាងលិចទាំងមូល។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg

យ៉ាងណាក្តី ថ្វីបើណាតូបានផ្តល់ការគាំទ្រដែលមិនធ្លាប់មានពីមុនមកដល់ទីក្រុងកៀវក៏ដោយ ក៏លោក Stoltenberg នៅតែអះអាងថា ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ គឺមិនមែនជាភាគីនៃជម្លោះនោះទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិណាតូ, លោក Stoltenberg បានប្រកាសថា ការបន្តបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន គឺមានសារសំខាន់ដើម្បីធានាថា “អ៊ុយក្រែនឈ្នះក្នុងសមរភូមិ ឈ្នះសង្គ្រាមប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដែលលុកលុយ”។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន

លោក Stoltenberg និយាយថា “ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ឈ្នះមែន, នោះមិនត្រឹមតែជាការបរាជ័យដ៏ធំសម្រាប់ប្រជាជនអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាបរាជ័យ និងគ្រោះថ្នាក់សម្រាប់យើងទាំងអស់គ្នា”។

អង្គការណាតូ បានផ្តល់ជំនួយយ៉ាងច្រើននៅក្នុងប្រទេសអ៊ុយក្រែន ដោយសមាជិករបស់សម្ព័ន្ធភាពនេះបានផ្តល់ការបណ្តុះបណ្តាល សមត្ថភាពស៊ើបការណ៍សម្ងាត់ និងសព្វាវុធមានតម្លៃរាប់សិបពាន់លានដុល្លារដល់យោធាអ៊ុយក្រែន។

ជំនួយរបស់អង្គការណាតូ ផ្តល់ឲ្យអ៊ុយក្រែន

ទោះណាតូ អះអាងម្តងហើយម្តងទៀតថា ខ្លួនមិនមែនជាភាគីនៃជម្លោះនេះក៏ដោយ ប៉ុន្តែទីក្រុងមូស្គូ មើលឃើញខុសពីនេះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចោទប្រកាន់អង្គការណាតូថា កំពុងធ្វើសង្គ្រាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ី ខណៈលោក ពូទីន ពណ៌នាថា រុស្ស៊ី កំពុងប្រយុទ្ធជាមួយម៉ាស៊ីនយោធាលោកខាងលិចទាំងមូលនៅអ៊ុយក្រែន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ក្រុមប្រទេស G7 ប្តេជ្ញាគាំទ្រ អ៊ុយក្រែន រហូតតាមដែលត្រូវការ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម