ព័ត៌មានអន្ដរជាតិ
តុលាការ មីយ៉ាន់ម៉ា កាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគារបន្ថែមទៀត
តុលាការមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធាបានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំបន្ថែមទៀត ដោយនាំឲ្យលោកស្រីជាប់ពន្ធនាគារសរុបឡើងដល់ ២៦ ឆ្នាំ ។

បន្ទាប់ពីរងការចោទប្រកាន់ពីបទទទួលសំណូករួចហើយ, តុលាការយោធាមីយ៉ាន់ម៉ានៅថ្ងៃពុធនេះបានរកឃើញថាអតីតមេដឹកនាំជាប់ឆ្នោតដែលត្រូវបណ្ដេញចេញវ័យ ៧៧ ឆ្នាំរូបនេះមានពិរុទ្ធជនពីបទពុករលួយចំនួន ២ ករណីបន្ថែមទៀត ហើយបានកាត់ទោសលោកស្រីឲ្យជាប់ពន្ធនាគារចំនួន ៣ ឆ្នាំលើគ្រប់ករណីនីមួយៗ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រី អ៊ុងសាន ស៊ូជី បានហៅការចោទប្រកាន់មកលើលោកស្រីថា មិនសមហេតុផល និងបានបដិសេធរាល់ការប្រព្រឹត្តខុសទាំងអស់ ។

គួរបញ្ជាក់ថា បច្ចុប្បន្នលោកស្រីកំពុងត្រូវបានឃុំខ្លួនក្នុងរដ្ឋធានីណៃពីដោ ហើយការកាត់ទោសរបស់លោកស្រីត្រូវបានធ្វើឡើងនៅក្នុងតុលាការបិទជិត ខណៈលោកស្រីក៏កំពុងស្ថិតក្នុងការកាត់ទោសចំពោះបទពុករលួយចំនួន ៥ ផ្សេងទៀតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ NHK ផ្សាយថា កម្ពុជា នឹងមិនអញ្ជើញមេដឹកនាំយោធា មីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២១ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


