ព័ត៌មានអន្ដរជាតិ
លោក Zelensky ប្ដេជ្ញាយកទឹកដី អ៊ុយក្រែន ទាំងអស់មកវិញ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្តេជ្ញាថា នឹងយកទឹកដីអ៊ុយក្រែនទាំងអស់មកវិញ ពីរុស្ស៊ី បន្ទាប់ពីថ្លែងក្នុងសុន្ទរកថាមួយ នៅថ្ងៃឧទ្ទិសដល់អតីតយុទ្ធជន និងវីរៈបុរសដែលបានបាត់បង់ជីវិត។

លោក Zelensky បានប្រារព្ធទិវាអ្នកការពារកាលពីថ្ងៃសុក្រ នៅឯការជួបជុំមួយក្នុងទីក្រុង Kyiv ខណៈលោកស្ងៀមស្ងាត់មួយភ្លែត ដើម្បីឧទ្ទិសដល់អ្នកដែលបានស្លាប់ក្នុងការការពារអ៊ុយក្រែន ហើយប្រាប់អ្នកដែលមានវត្តមានថា “យើងបានរំដោះភាគខាងជើងនៃប្រទេសរបស់យើង ពីការឈ្លានពានរបស់រុស្ស៊ី ហើយយើងកំពុងរំដោះភាគខាងកើតទាំងមូល” ។

លោកក៏បាននិយាយបន្ថែមទៀតថា “យើងនឹងប្រគល់ទង់ជាតិអ៊ុយក្រែនទៅកាន់ទីក្រុង និងសហគមន៍របស់យើងទាំងអស់នៅភាគខាងត្បូងនៃប្រទេស។ យើងនឹងត្រលប់ទៅកាន់តំបន់ Crimea របស់យើងវិញ ហើយយើងនឹងស្ដារឡើងវិញនូវបូរណភាពទឹកដីនៃរដ្ឋរបស់យើង” ។

គួររម្លឹកដែរថា កាលពីថ្ងៃមុន រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានរំដោះការតាំងទីលំនៅចំនួន ៦២៧ ពីការកាន់កាប់របស់រុស្ស៊ីនៅក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូង។ លើសពីនេះ អ៊ុយក្រែនបាននិយាយថា ការតាំងទីលំនៅចំនួន ៥០២ ត្រូវបានរំដោះនៅក្នុងតំបន់ភាគខាងកើតនៃ Khariv, ៤៣ នៅតំបន់ភាគខាងកើតនៃ Donetsk, ៧ នៅក្នុងតំបន់ Luhansk នៅភាគខាងកើត និង ៧៥ នៅតំបន់ភាគខាងត្បូងនៃ Kherson ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ពូទីន ថា មហន្តរាយសកលនឹងផ្ទុះឡើង បើកងទ័ពណាតូប៉ះជាមួយ រុស្ស៊ី (មានវីដេអូ)
ចុចអាន៖លោក Zelensky ប្រាប់ទំហំទឹកប្រាក់ដែល អ៊ុយក្រែន ត្រូវការកសាងប្រទេសឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


