ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា មហន្តរាយសកលនឹងផ្ទុះឡើង បើកងទ័ពណាតូប៉ះជាមួយ រុស្ស៊ី (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា រាល់ការប៉ះទង្គិចដោយផ្ទាល់ណាមួយ ជាមួយកងទ័ព ណាតូ និងរុស្ស៊ី នឹងនាំទៅរកមហន្តរាយពិភពលោក។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន លោក ពូទីន បាននិយាយថា “ក្នុងករណីណាក៏ដោយ ឬការប៉ះទង្គិចដោយផ្ទាល់របស់កងទ័ពណាតូ ជាមួយកងទ័ពរុស្ស៊ី គឺជាសកម្មភាពដ៏គ្រោះថ្នាក់ ដែលអាចនាំទៅរកគ្រោះមហន្តរាយពិភពលោកឆាប់ៗ។
ដោយឡែក នៅមុននេះ លោក ពូទីន បានព្រមានថា លោកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារទឹកដីរុស្ស៊ី បន្ទាប់ពីការបញ្ចូលតំបន់ចំនួនបួននៃអ៊ុយក្រែនកាលពីខែមុន ដែលជាទង្វើដែលអង្គការសហប្រជាជាតិបានថ្កោលទោសក្នុងសប្ដាហ៍នេះ។
ទោះបីជាយ៉ាងនេះក្ដី បើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមានកាលពីថ្ងៃអង្គារ ក្រុមប្រទេសទាំងប្រាំពីរ (G7) បាននិយាយព្រមៗគ្នាថា “យើងមិនពេញចិត្តចំពោះជំហានជណ្ដើរយន្តរបស់រុស្ស៊ីដោយចេតនា រួមទាំងការចល័តផ្នែកខ្លះនៃអ្នកបំរុង និងវោហាសាស្ត្រនុយក្លេអ៊ែរ ដែលមិនទទួលខុសត្រូវ ហើយកំពុងដាក់សន្តិភាព និងសន្តិសុខពិភពលោកស្ថិតក្នុងហានិភ័យ។ យើងបញ្ជាក់ជាថ្មីថា ការប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ ឬនុយក្លេអ៊ែរដោយរុស្ស៊ី នឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ៕”
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើ អ៊ុយក្រែន ចូល ណាតូ
ចុចអាន៖ក្រោយ រុស្ស៊ី បាញ់មីស៊ីលផ្ទួនៗ, អាមេរិក ផ្ដល់ជំនួយយោធារាប់លានដុល្លារថែមទៀតដល់ អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


