ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ឲ្យ អ៊ុយក្រែន ផ្ដាច់ខ្លួនចេញពីណាតូ និងលោកខាងលិច ទើបក្លាយជារដ្ឋាភិបាលមិត្តភាព
លោក Sergey Surovikin អគ្គមេបញ្ជាការកងទ័ពរុស្ស៊ីបាននិយាយថា ជនជាតិរុស្ស៊ី និងអ៊ុយក្រែន ជាប្រជាជនតែមួយ ហើយទីក្រុងមូស្គូចង់បានរឿងតែមួយគត់ គឺឲ្យអ៊ុយក្រែនផ្ដាច់ខ្លួនចេញពីអង្គការណាតូ និងលោកខាងលិច ដូច្នេះទើបប្រទេសទាំងពីរអាចក្លាយជារដ្ឋាភិបាលមិត្តភាព ។

លោក Surovikin ដែលត្រូវបានតែងតាំងជាមេបញ្ជាការកងកម្លាំងរុស្ស៊ីគ្រប់គ្រងប្រតិបត្តិការទាំងអស់នៅអ៊ុយក្រែនកាលពីដើមខែនេះបាននិយាយថា “សត្រូវបរទេសគឺជាអ្នកបង្កឲ្យមានឧក្រិដ្ឋកម្ម និងជាដើមហេតុឲ្យពលរដ្ឋអ៊ុយក្រែនស្លាប់ ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាននៅតំបន់ជម្លោះកាលពីថ្ងៃអង្គារថា “យើង និងអ៊ុយក្រែនគឺជាប្រជាជនតែមួយ ហើយអ្វីដែលយើងចង់បានដូចគ្នានោះ គឺអ៊ុយក្រែនមានឯករាជ្យពីលោកខាងលិច និងអង្គការណាតូ និងជារដ្ឋមិត្តភាពជាមួយប្រទេសរុស្ស៊ី” ។

ដោយអត្ថាធិប្បាយលើប្រតិបត្តិការវាយលុកលើទីក្រុងកៀវនាពេលថ្មីៗនេះ, លោក Surovikin បានចោទប្រកាន់មេដឹកនាំអង្គការណាតូថា មិនអើពើនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងផ្នែកកម្លាំងពលកម្មក្នុងចំណោមយោធាអ៊ុយក្រែន និងក្នុងចំណោមជនស៊ីវិល” ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Surovikin ធ្វើឡើង បន្ទាប់ពីកាលពីពេលថ្មីៗនេះលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក៏បានថ្លែងដែរថា គោលដៅរបស់រុស្ស៊ីគឺមិនមែនអ៊ុយក្រែននោះទេ ពោលរុស្ស៊ីកំពុងធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងលោកខាងលិច ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ប្រាប់ពេលវេលាដែលពិភពលោកនៅតែពឹងផ្អែកលើប្រេងឥន្ធនៈ ធ្យូងថ្ម និងឧស្ម័នធម្មជាតិ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


