ព័ត៌មានអន្ដរជាតិ
រុស្ស៊ីធ្វើសមយុទ្ធនុយក្លេអ៊ែរ មិនបានប៉ុន្មានម៉ោងផង ស្រាប់តែអាមេរិក សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងមួយដែរ (មានវីដេអូ)
កងទ័ពជើងទឹក និងជើងគោកសហរដ្ឋអាមេរិក បានធ្វើការសាកល្បងសព្វាវុធ ល្បឿនលឿនជាងសំឡេង ដែលនេះជាការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរបញ្ចកោណ ក្នុងការប្រកួតប្រជែងជាមួយរុស្ស៊ី និងចិន ដើម្បីបង្កើតអាវុធល្បឿនលឿន ដែលអាចគេចផុតពីប្រព័ន្ធការពារទំនើប។

កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់បង្ហោះមីស៊ីលលឿនជាងសំឡេង កាលពីថ្ងៃពុធទី២៦ខែតុលា ចេញពីឆ្នេរសមុទ្ររដ្ឋ Virginia គឺជាការសាកល្បងដោយជោគជ័យ នូវសមត្ថភាពអាវុធដែលអាចទប់ទល់នឹងកម្តៅ នៅពេលវាធ្វើដំណើរក្នុងល្បឿន Mach 5 ឬ ល្បឿនលឿនជាងសំឡេង ៥ដង។ មីស៊ីលល្បឿនលឿនជាងសំឡេងទីពីរ នឹងត្រូវបាញ់បង្ហោះនៅចុងសប្តាហ៍នេះ ដើម្បីបញ្ចប់ការសាកល្បងទាំងអស់។
មន្ទីរបញ្ចកោណ កំពុងព្យាយាមសម្រេចឲ្យបាននូវសមត្ថភាពប្រយុទ្ធលឿនជាងសំឡេងនៅដើមដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០២០ ចំពេលមានការព្រួយបារម្ភថា សហរដ្ឋអាមេរិក កំពុងតាមពីក្រោយរុស្ស៊ី និងចិន ក្នុងការអភិវឌ្ឍអាវុធបែបនេះ។

តាមពិតទៅ រុស្ស៊ីបានប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងនៅលើសមរភូមិរួចទៅហើយ ក្នុងប្រទេសអ៊ុយក្រែន ហើយអាចនិយាយបានថា វាជាលើកទីមួយហើយ ដែលបច្ចេកវិទ្យាបែបនេះត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធ។
យ៉ាងណាក្តី មន្ត្រីមន្ទីរបញ្ចកោណបានអះអាងកាលពីខែឧសភាថា មីស៊ីលប្រភេទនេះ គ្មានឥទ្ធិពលផ្លាស់ប្តូរសង្គ្រាមទេ។

គួរបញ្ជាក់ថា ការសាកល្បងអាវុធលឿនជាងសំឡេងរបស់អាមេរិក បានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី រុស្ស៊ីធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរសងសឹក ដោយមានការត្រួតពិនិត្យផ្ទាល់ពីសំណាក់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានបញ្ជាក់អំពីគោលបំណងនៃសមយុទ្ធនេះ ថាជាការសាកល្បង “ការត្រៀមខ្លួនរបស់កងកម្លាំងវាយលុកជាយុទ្ធសាស្ត្ររបស់រុស្ស៊ី ដើម្បីបើកការវាយប្រហារនុយក្លេអ៊ែរទ្រង់ទ្រាយធំ ឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែររបស់សត្រូវ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរសងសឹក ដោយលោក ពូទីន ត្រួតពិនិត្យផ្ទាល់
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


