Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរសងសឹក ដោយលោក ពូទីន ត្រួតពិនិត្យផ្ទាល់

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានត្រួតពិនិត្យដោយផ្ទាល់ លើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរសងសឹកកាលពីថ្ងៃពុធទី២៦ខែតុលា។

លោក ពូទីន ត្រួតពិនិត្យសមយុទ្ធ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានបញ្ជាក់អំពីគោលបំណងនៃសមយុទ្ធនេះ ថាជាការសាកល្បង “ការត្រៀមខ្លួនរបស់កងកម្លាំងវាយលុកជាយុទ្ធសាស្ត្ររបស់រុស្ស៊ី ដើម្បីបើកការវាយប្រហារនុយក្លេអ៊ែរទ្រង់ទ្រាយធំ ឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែររបស់សត្រូវ”។

យោងតាមវិមានក្រឹមឡាំង, កងកម្លាំងការពារជើងគោក សមុទ្រ និងអាកាស បានចូលរួមក្នុងសមយុទ្ធនេះ។ គោលដៅដែលមានទីតាំងក្នុងឧបទ្វីប Kamchatka នៅចុងបូព៌ារបស់រុស្ស៊ី ត្រូវបានកម្ទេចទាំងស្រុងដោយមីស៊ីលផ្លោងអន្តរទ្វីប Yars ដែលបាញ់ចេញពីបន្ទាយ Plesetsk Cosmodrome ក្នុងតំបន់ Arkhangelsk និងមីស៊ីលផ្លោង Sineva ដែលបាញ់ចេញពីសមុទ្រ Barents។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 ក៏បានចូលរួមក្នុងសមយុទ្ធផងដែរ។

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95

លោកប្រធានាធិបតី ពូទីន បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ប្រុងជើងការខ្ពស់ឲ្យមែនទែន កាលពីចុងខែកុម្ភៈ ពោលគឺប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងមូស្គូ បើកប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ សហរដ្ឋអាមេរិក និងមហាអំណាចលោកខាងលិចមួយចំនួនទៀតបានអះអាងថា ទីក្រុងមូស្គូកំពុងរៀបចំផែនការវាយប្រហារនុយក្លេអ៊ែរនៅអ៊ុយក្រែន ប៉ុន្តែត្រូវបានវិមានក្រឹមឡាំង បដិសេធយ៉ាងដាច់អហង្ការ។

ផ្ទុយទៅវិញ ទីក្រុងមូស្គូ ចោទប្រកាន់អ៊ុយក្រែនថា បានត្រៀមរៀបចំបំផ្ទុះគ្រាប់បែកកខ្វក់ដើម្បីវាយប្រហាររុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិ Shoigu បានកោះហៅសហការីរបស់គាត់នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសមួយចំនួនទៀត ដើម្បីបង្ហាញពីក្តីកង្វល់របស់ទីក្រុងមូស្គូ។ ហើយអ៊ុយក្រែនក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ ថា​ជា​រឿង​មិន​សម​ហេតុផលផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Zelensky ព្រមានថា រុស្ស៊ីប្រហែល ផ្តល់ជំនួយស្រាវជ្រាវនុយក្លេអ៊ែរ ជាថ្នូរសម្រាប់ដ្រូនរបស់អ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម