Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីកូរ៉េ ប្រកាសកាន់ទុក្ខជូនជនរងគ្រោះ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នា

បានផុស

នៅ

នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលានេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានប្រកាសកាន់ទុក្ខថ្នាក់ជាតិជូនជនរងគ្រោះប្រមាណ ១៥១នាក់ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាកំលុងប្រារព្ធពិធីបុណ្យ Halloween នៅតំបន់កម្សាន្តពេលរាត្រី ក្នុងទីក្រុងសេអ៊ូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីរូបនេះ បានសម្តែងការរំលែកទុក្ខដល់ជនរងគ្រោះ ដែលភាគច្រើនជាក្មេងជំទង់ និងមនុស្សដែលមានអាយុ ២០ឆ្នាំ ហើយសូមជូនពរឱ្យអ្នករបួសជាច្រើននាក់ឆាប់ជាសះស្បើយឡើងវិញផងដែរ។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះពិតជាសោកនាដកម្ម និងគ្រោះមហន្តរាយដែលមិនគួរកើតឡើង នៅកណ្តាលទីក្រុងសេអ៊ូល កាលពីយប់មិញ” ហើយលោកនឹងរៀបចំឱ្យមានកាន់ទុក្ខទូទាំងប្រទេស ជូនអ្នកដែលបានស្លាប់។ បន្ថែមពីលើនេះ លោកបានប្ដេជ្ញាចិត្ត មិនឱ្យមានហេតុការណ៍បែបនេះកើតឡើងនៅកូរ៉េទៀតឡើយ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងជិត១១ នាយប់ថ្ងៃសៅរ៍ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ពេលមនុស្សម្នាកំពុងប្រមូលផ្ដុំគ្នាប្រារព្ធពិធីបុណ្យ Halloween ក្បែរក្លឹបកម្សាន្តមួយក្នុងរដ្ឋធានីសេអ៊ូល ស្រាប់តែកើតឧបទ្ទវហេតុរត់ជាន់គ្នា បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន ១៥១នាក់បានស្លាប់ ដែលជនរងគ្រោះភាគច្រើនក្មេងជំទង់ និងយុវវ័យអាយុ ២០ឆ្នាំ។ រីឯអ្នករងរបួសមានចំនួន ៨២នាក់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ The Star

ចុចអាន៖ សាក្សី និងអ្នកនៅរស់ រៀបរាប់ពីហេតុការណ៍ មុនផ្ទុះការជាន់គ្នាស្លាប់នៅ កូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម