Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បង្វែរការចល័តទ័ព ៤ ម៉ឺននាក់ទៅតំបន់ភាគខាងត្បូង អ៊ុយក្រែន

បានផុស

នៅ

រុស្ស៊ីកំពុងបង្វែរការចល័តកងទ័ពរាប់ម៉ឺននាក់ទៅកាន់តំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន ស្របពេលដែលអ៊ុយក្រែនបានបង្កើនការវាយលុកនៅភាគខាងកើត និងខាងត្បូងរបស់ប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីកំពុងចល័តទាហាន ៤០,០០០ នាក់ឆ្ពោះទៅកាន់តំបន់ទីក្រុង Kherson ខណៈកងទ័ព​ជាច្រើននេះ​ត្រូវ​បាន​គេ​ជឿ​ថា ​ជា​កង​អង្គភាព​វរជន រួម​ទាំង​កង​ទ័ព​អាកាស​ផង​ដែរ ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK របស់ជប៉ុនកាលពីសប្តាហ៍មុន, រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov ក៏បានទទួលស្គាល់ដែរថា យោធារុស្ស៊ីកំពុងដាក់ពង្រាយកងអង្គភាពនៅតំបន់ Kherson និងតំបន់ជុំវិញនោះ ។

ស្របពេលជាមួយគ្នានេះ កងកម្លាំងអ៊ុយក្រែនក៏បានបណ្តេញទាហានរុស្ស៊ីដោយជោគជ័យផងដែរ នៅក្នុងសង្កាត់ចំនួន ១០ នៃតំបន់ Donetsk ភាគខាងកើត ហើយជនជាតិអ៊ុយក្រែនក៏កំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងសំខាន់ៗនៅក្នុងតំបន់ Kherson ។

ជាចុងក្រោយ មន្ត្រី​រូប​នេះ​បាន​បញ្ជាក់បន្ថែមទៀតថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទាហានអ៊ុយក្រែនទំនង​ជា​នឹង​ចំណាយ​ពេល​ប្រហែល ១ ​ខែ​ ​ក្នុងការ​រំដោះតំបន់ Kherson ពីកងកម្លាំងរុស្ស៊ីមកវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មេ ណាតូ ពន្យល់មូលហេតុដែលមិនអាចឲ្យ រុស្ស៊ី ឈ្នះជម្លោះនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម