ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅ អូស្ត្រាលី ចំពេលតានតឹងជាមួយ ចិន
យោធាអាមេរិកគ្រោងនឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ប្រមាណជា ៦ គ្រឿងទៅកាន់មូលដ្ឋានទ័ពអាកាស Tindal នៅភាគខាងជើងរបស់ប្រទេសអូស្ត្រាលី ចំពេលមានភាពតានតឹងជាមួយប្រទេសចិន ។

កងកម្លាំងទ័ពអាកាសអាមេរិកបានប្រាប់សារព័ត៌មាន ABC ថា “សមត្ថភាពក្នុងការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 របស់កងទ័ពអាកាសអាមេរិកទៅកាន់ប្រទេសអូស្ត្រាលី គឺជាការសម្ញែងអំណាចដ៏ខ្លាំងក្លាមួយទៅកាន់សត្រូវ អំពីសមត្ថភាពដែនអាកាសដ៍សាហាវរបស់ខ្លួន” ។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានឈានដល់ចំណុចក្តៅថ្មីកាលពីដើមខែសីហា នៅពេលដែលប្រធានសភាលោកស្រី Nancy Pelosi ធ្វើដំណើរទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ ។

មួយសន្ទុះបន្ទាប់ពីលោកស្រី Pelosi ចុះចតនៅទីក្រុងតៃប៉ិ ក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា សកម្មភាពរបស់ប្រធានសភាអាមេរិករូបនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងដែលប្រេះស្រាំរួចទៅហើយរវាងសហរដ្ឋអាមេរិក និងចិន ។
ជិត ៣ ខែ បន្ទាប់ពីការធ្វើដំណើររបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់នេះ ក្តីបារម្ភនៅតែមានការកើនឡើងជាថ្មីម្តងទៀតអំពីរបៀបនៃការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ប្រទេសអូស្ត្រាលី ។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ៤ គ្រឿងរួចទៅហើយទៅកាន់មូលដ្ឋានទ័ពអាកាស Andersen របស់ខ្លួននៅកោះហ្គាំ ស្របពេលដែលកំពុងមានភាពតានតឹងជាមួយទីក្រុងប៉េកាំង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ មេ ណាតូ ពន្យល់មូលហេតុដែលមិនអាចឲ្យ រុស្ស៊ី ឈ្នះជម្លោះនៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


