ព័ត៌មានអន្ដរជាតិ
ខ្លីៗ ទាក់ទងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅ សហរដ្ឋអាមេរិក
អ្នកមានសិទ្ធិបោះឆ្នោតនៅសហរដ្ឋអាមេរិក នឹងទៅបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃពុធទី០៩ខែវិច្ឆិកានេះ (ពេលវេលានៅកម្ពុជា)។

ប្រធានាធិបតី ចូ បៃដិន ខាងគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ ខាងគណបក្សសាធារណរដ្ឋ បានខិតខំប្រឹងប្រែងធ្វើយុទ្ធនាការឃោសនានៅនាទីចុងក្រោយ ដើម្បីជួយឲ្យគណបក្សរបស់ពួកគេឈ្នះការគ្រប់គ្រងសភា។
ឆ្នាំនេះ គណបក្សទាំង២នឹងត្រូវប្រកួតប្រជែងដណ្តើមអាសនៈទាំង៤៣៥នៅក្នុងសភាតំណាងរាស្រ្ត និង៣៥អាសនៈ ក្នុងចំណោម១០០អាសនៈរបស់ព្រឹទ្ធសភា។

បច្ចុប្បន្ន គណបក្សប្រជាធិបតេយ្យគ្រប់គ្រងទាំងរដ្ឋសភា និងព្រឹទ្ធសភា។ ការស្ទង់មតិមុនការបោះឆ្នោតបានបង្ហាញថា គណបក្សសាធារណរដ្ឋនឹងឈ្នះសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្រ្ត ខណៈការគ្រប់គ្រងរបស់ព្រឹទ្ធសភាមានការប្រទាញប្រទង់។
ថ្លែងនៅឯការជួបជុំដែលធ្វើឡើងក្នុងរដ្ឋ Maryland កាលពីល្ងាចថ្ងៃចន្ទ លោក បៃដិន បានជំរុញអ្នកបោះឆ្នោតឲ្យទៅបោះឆ្នោតសម្រាប់គណបក្សប្រជាធិបតេយ្យ ដោយនិយាយថា “លទ្ធិប្រជាធិបតេយ្យរបស់យើងកំពុងស្ថិតក្នុងគ្រោះថ្នាក់”។ លោកព្រមានថា បេក្ខជនគណបក្សសាធារណរដ្ឋជាច្រើននាក់ មិនបានទទួលយកលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ទេ។

ទន្ទឹមនឹងនេះ លោក ត្រាំ បានថ្លែងសុន្ទរកថានៅក្នុងរដ្ឋសមរភូមិ Ohio កាលពីល្ងាចថ្ងៃចន្ទដូចគ្នា។ លោកបានស្តីបន្ទោសរដ្ឋបាល លោក បៃដិន ថាបានបង្កឲ្យមានកម្រិតអតិផរណា។ ប្រសិនបើអ្នកចង់បញ្ឈប់ការបំផ្លិចបំផ្លាញប្រទេសនេះ និងជួយសង្គ្រោះក្តីស្រមៃរបស់អាមេរិក នោះ ថ្ងៃស្អែកអ្នកត្រូវតែបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ។
ការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថាជាការសាកល្បងឥទ្ធិពលរបស់លោក ត្រាំ លើគណបក្សសាធារណរដ្ឋ។ គេរំពឹងថា លោកត្រាំ នឹងប្រកាសពីការឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ក្នុងពេលឆាប់ៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ បៃដិន ថាឲ្យ ត្រាំ កប់ៗមាត់ មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


