ព័ត៌មានអន្ដរជាតិ
អាមេរិក សាកល្បងមីស៊ីលនៅតំបន់ អាក់ទិក ជាមួយចេតនា កំញើញរុស្ស៊ី
យោធាអាមេរិក បានសាកល្បងប្រព័ន្ធបាញ់បង្ហោះមីស៊ីលផ្លោងមួយ នៅពីលើតំបន់អាក់ទិក កាលពីថ្ងៃពុធទី០៩ខែវិច្ឆិកា។ មេបញ្ជាការទទួលបន្ទុកការសាកល្បង បានហៅការធ្វើតេស្តនេះថាជា សកម្មភាពចេតនា ក្នុងគោលបំណងកំញើញរុស្ស៊ី។

ប្រតិបត្តិការនេះ ពាក់ព័ន្ធនឹងការទម្លាក់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយពីយន្តហោះដឹកជញ្ជូនប្រតិបត្តិការពិសេស C-130។ មីស៊ីលត្រូវបានទម្លាក់តាមឆ័ត្រយោង រហូតដល់ម៉ាស៊ីនរ៉ុកកែតបំផ្ទុះ បាញ់មីស៊ីលឆ្ពោះទៅគោលដៅ។
ប្រព័ន្ធដាក់ពង្រាយដែលយោធាហៅថា “Rapid Dragon” គឺត្រូវបានបង្កើតឡើងដោយកងទ័ពអាកាសសហរដ្ឋអាមេរិក ហើយនេះសម្គាល់ជាការបាញ់លើកដំបូងរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប។

ការជ្រើសរើសយកលំហអាកាស Andoya របស់ប្រទេសន័រវេស សម្រាប់ការបាញ់បង្ហោះនេះគឺធ្វើឡើងដោយចេតនា។ ដោយស្ថិតនៅ ពីរដឺក្រេខាងជើងនៃរង្វង់អាក់ទិក, រយៈចម្ងាយនេះគឺស្ថិតនៅគែមខាងលិចនៃតំបន់ដែលមានសារសំខាន់ខាងយោធា និងសេដ្ឋកិច្ចសម្រាប់ប្រទេសរុស្ស៊ី។
អ្នកដឹកនាំប្រតិបត្តិការ លោកវរសេនីយ៍ទោ Lawrence Melnicoff និយាយថា “ការធ្វើតេស្តគឺដាក់វត្ថុឲ្យស្ថិតនៅក្នុងរង្វង់របស់ប្រទេសរុស្ស៊ី។ យើងកំពុងព្យាយាមរារាំងការវាយលុក និងឥរិយាបទពង្រីករបស់រុស្ស៊ី ដោយបង្ហាញពីសមត្ថភាពពង្រឹងរបស់សម្ព័ន្ធមិត្តណាតូ”។

គួរបញ្ជាក់ថា ប្រហែល៥០%នៃឆ្នេរសមុទ្រអាក់ទិក គឺជាទឹកដីរបស់រុស្ស៊ី ហើយទីក្រុងមូស្គូតែងតែធ្វើសមយុទ្ធកងទ័ពរបស់ខ្លួនក្នុងសង្គ្រាមអាកាសធាតុដកសូន្យអង្សា។
រុស្ស៊ីបានរក្សាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនៅមូលដ្ឋានក្នុងឧបទ្វីប Kola ចម្ងាយជាង ៥០០ គីឡូម៉ែត្រពីភាគខាងកើតនៃកន្លែងសាកល្បងកាលពីថ្ងៃពុធ។ ទីក្រុងមូស្គូក៏បានសាកល្បងមីស៊ីលឆ្លងទ្វីប Yars ដែលមានសមត្ថភាពនុយក្លេអ៊ែរនៅឯស្ថានីយអវកាសក្នុងទីក្រុង Arkhangelsk នាភាគអាគ្នេយ៍ក្នុងខែតុលា ហើយធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាមួយនឹងមីស៊ីលប្រឆាំងនាវា នៅចម្ងាយឆ្ងាយបំផុតកាលពីខែមុនផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពូទីន បង្អួតសព្វាវុធទំនើបៗ រួមទាំង ការធ្វើតេស្តខួរក្បាល “កំពូលទាហាន” ក្នុងពិព័រណ៍កងទ័ពឆ្នាំ ២០២២
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


