ព័ត៌មានអន្ដរជាតិ
ម្ចាស់ផ្ទះ G20 ឲ្យពិភពលោកធ្វើការរួមគ្នាដើម្បី “បញ្ចប់សង្គ្រាម”
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានបើកកិច្ចប្រជុំកំពូល G20 នៅកោះបាលី ជាមួយនឹងការអំពាវនាវឲ្យពិភពលោក “បញ្ចប់សង្រ្គាម” ចំពេលមានជម្លោះពាក់ព័ន្ធការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានជំរុញឲ្យមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងបង្កឲ្យមានការកើនឡើងជាសកល នៃវិបត្តិស្បៀងអាហារនិង តម្លៃថាមពល ។
ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ លោកប្រធានាធិបតីឥណ្ឌូណេស៊ីបាននិយាយថា ពិភពលោកមិនអាចធ្លាក់ចូលទៅក្នុងសង្រ្គាមត្រជាក់ មួយផ្សេងទៀតបាននោះទេ ហើយសមាជិក G20 ត្រូវតែធ្វើការដើម្បី “បញ្ចប់សង្រ្គាម” នៅអ៊ុយក្រែន ។
លោក Widodo បញ្ជាក់ប្រាប់មេដឹកនាំក្នុងកិច្ចប្រជុំ G20 ថា “ប្រសិនបើសង្រ្គាមមិនបញ្ចប់ទេ វានឹងពិបាកសម្រាប់ពិភពលោកក្នុងការរីកចម្រើនទៅមុខ” ។
ក្រុម G20 ដែលបង្កើតឡើងដោយប្រទេសចំនួន ១៩ បូកនឹងសហភាពអឺរ៉ុបផងដែរនោះ តំណាងឲ្យប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ២០ គឺរួមចំណែកជិត ២ ភាគ ៣ នៃចំនួនប្រជាជនពិភពលោក, ៨៥ ភាគរយនៃទិន្នផលសេដ្ឋកិច្ចពិភពលោក និង ៧៥ ភាគរយនៃពាណិជ្ជកម្មពិភពលោក ។
កិច្ចប្រជុំកំពូលនេះគឺជាលើកដំបូងហើយ ចាប់តាំងពីទីក្រុងមូស្គូបានបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ។ ក្រោយមកលោក Widodo បានទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ និងទីក្រុងមូស្គូ ហើយថែមទាំងបានអញ្ជើញលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទោះបីជា G20 មានការអំពាវនាវមិនឲ្យរុស្ស៊ីចូលរួមក៏ដោយ ។
ជាក់ស្ដែងលោក Putin បានបដិសេធសំណើនេះ និងឲ្យលោករដ្ឋមន្ត្រីការបរទេស Sergey Lavrov ធ្វើជាតំណាង ក្នុងការចូលរួមកិច្ចប្រជុំកំពូលមួយនេះ ដែលរៀបចំឡើងនៅកោះបាលី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


