ព័ត៌មានអន្ដរជាតិ
ក្រៅពី ឥណ្ឌូណេស៊ី ជាម្ចាស់ផ្ទះ ប្រទេសអាស៊ាន ២ ទៀតក៏ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំ G20 នៅកោះបាលី
ក្រៅពីឥណ្ឌូណេស៊ីជាប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំកំពូល G20 ឆ្នាំ ២០២២ ក្នុងនោះប្រទេសអាស៊ានចំនួន ២ ទៀតដូចជា កម្ពុជា និងសិង្ហបុរី ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំនៅកោះបាលីផងដែរ ។

ព្រះរាជាណាចក្រកម្ពុជាត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ដែលទើបតែបញ្ចប់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ប៉ុន្តែគណៈប្រតិភូទាំងអស់នឹងត្រឡប់មកមាតុភូមិវិញ ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា តេស្តឃើញកូវីដ ។

ដោយឡែកប្រទេសសិង្ហបុរីវិញ លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងនាមជាភ្ញៀវកិត្តិយស ។
ឥណ្ឌូណេស៊ីដែលជាម្ចាស់ផ្ទះកិច្ចប្រជុំ G20 លើកទី ១៧ បានកំណត់របៀបវារៈដោយផ្តោតលើការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាត វិធានការសុខភាពសកល និងថាមពលប្រកបដោយនិរន្តរភាព ។

គួរបញ្ជាក់ថា ឆ្នាំក្រោយ កិច្ចប្រជុំកំពូល G20 នឹងរៀបចំឡើងនៅទីក្រុង New Delhi ប្រទេសឥណ្ឌា ខណៈកាលពីឆ្នាំ ២០២១ ទីក្រុង Rome របស់ប្រទេសអ៊ីតាលី គឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ អ្វីគួរដឹងអំពីកិច្ចប្រជុំកំពូល G20 នៅ ឥណ្ឌូណេស៊ី ដែលចាប់ផ្តើមថ្ងៃនេះ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


