ព័ត៌មានអន្ដរជាតិ
ចំនួនប្រជាជនពិភពលោក កើនដល់ ៨ពាន់លាននាក់ (មានវីដេអូ)
អង្គការសហប្រជាជាតិបានប្រកាសថា ចំនួនប្រជាជននៅលើផែនដី បានកើនដល់៨ពាន់លាននាក់ហើយ។ រឿងនេះកើតឡើង ១១ឆ្នាំ បន្ទាប់ពីចំនួនបានឈានដល់ ៧ពាន់លាននាក់។
អង្គការសហប្រជាជាតិក៏បានប្រកាសដែរថា ឥណ្ឌា បានវ៉ាដាច់ ចិន ក្នុងនាមជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើភពផែនដី។
ទារិកាម្នាក់នៅប្រទេសហ្វីលីពីន ត្រូវបានគេប្រកាសថា ជាបុគ្គលទី៨ពាន់លាន នៅពេលនាងកើតក្នុងមន្ទីរពេទ្យ Dr. Jose Fabella Memorial នៃទីក្រុងម៉ានីល កាលពីព្រឹកមិញ។
UN ក៏បានបញ្ជាក់ដែរថា ចំនួនប្រជាជននៅលើភពផែនដីរបស់យើង កំពុងកើនឡើងក្នុងអត្រាយឺតបំផុតចាប់តាំងពីឆ្នាំ១៩៥០មក។
ការព្យាករណ៍ចុងក្រោយរបស់ UN បង្ហាញថា ចំនួនប្រជាជនពិភពលោកអាចកើនឡើងដល់ប្រហែល ៨.៥ពាន់លាននាក់ក្នុងឆ្នាំ២០៣០ និង ៩.៧ពាន់លាននាក់នៅត្រឹមឆ្នាំ២០៥០។ វាត្រូវបានគេព្យាករណ៍ថា នឹងឈានដល់កម្រិតកំពូលប្រហែល ១០.៤ ពាន់លាននាក់ត្រឹមឆ្នាំ២០៨០៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Portsmouth
ចុចអាន៖ ប្រជាជនពិភពលោកមួយភាគបួននឹងមិនទទួលបានវ៉ាក់សាំងកូវីដឡើយរហូតដល់ឆ្នាំ២០២២ឯណោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


